អ្នកចូលចិត្តអាហារសម្រន់ល្ងាចៗ ច្បាស់ណាស់តែងតែស្វែងរកហាងថ្មីៗដើម្បីទទួលទាន ដើម្បីភ្លក់មុខម្ហូបប្លែកថ្មីៗ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែក៏ត្រូវមានតម្លៃសមរម្យផងដែរ។
នៅក្នុងនោះ « ហាងខ្យងស្ទាវ » ត្រូវគេស្គាល់ថាជាហាងអាហារសម្រន់ ដែលធ្លាប់ល្បីល្បាញជាយូរណាស់មកហើយថាមានរសជាតិឆ្ងាញ់ សូម្បីតែក្រុមសារព័ត៌មានក្នុងស្រុក ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយដែរ។ តែក្រោយមក ហាងនេះក៏បានប្តូរមកកាន់សាខាថ្មីកាន់តែធំទូលាយជាងមុន តែរសជាតិនៅតែឆ្ងាញ់ជាប់ចិត្តដដែល ឯតម្លៃក៏សមរម្យ អ្នកលក់ក៏រួសរាយទៀតផង។
« ហាងខ្យងស្ទាវ » នេះមានបម្រើអាហារសម្រន់ជាច្រើនមុខ និងគ្រឿងសមុទ្រអាំង ៤ ប្រភេទដូចជា ក្តាមសេះ មឹកបំពង់ បង្គា និងមឹកពីងពាងពិតជាពេញចិត្តសំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ រួមទាំងអាហាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ជាប់ចិត្ត។
ដោយម្ហូបអាហារសម្រន់សុទ្ធតែមានតម្លៃសមរម្យមានច្រើនមុខដូចជា៖
- ខ្យងស្ងោរ តម្លៃ 7000៛
- បង្កងអាំង តម្លៃ 4000៛/ក្បាល
- ស្លាបមាន់បំពង តម្លៃ 6000៛
- ប្រហិតចៀន តម្លៃ 6000៛
- ប្រហិតបំពង តម្លៃ 6000៛
- ប្រហិតអាំងអំបិលម្ទេស តម្លៃ 6000៛
- ពងទាកូន តម្លៃ 1500៛/1គ្រាប់
- ពងទាកូនបំពង តម្លៃ 6000៛
- ពងទាកូនភ្លាចេកខ្ចី តម្លៃ 6000៛
- កង្កែបអាំងអំបិលម្ទេស តម្លៃ 4000៛/1ក្បាល
- កង្កែបបំពងម្សៅ តម្លៃ 4000៛/1ក្បាល
- ក្តាមស្រែស្ងោរ តម្លៃ 8000៛
- បង្គារអាំងអំបិលម្ទេស តម្លៃ 10000៛
- ក្តាមសេះអាំងអំបិលម្ទេស តម្លៃ 12000៛
- មឹគអាំងស្រូបទឹកត្រីបុក តម្លៃ 10000៛
- មឹក3D តម្លៃ 10000៛
- ភ្លាក្តាមសេះ តម្លៃ 12000៛
- ភ្លាបង្គារ តម្លៃ 12000៛
- ងាវស្រុះទឹកដូង តម្លៃ 8000៛
- ភ្លាងាវ តម្លៃ 12000៛
- ពងមាន់អាំង តម្លៃ 1000៛/1គ្រាប់
- ផ្សឹតភ្លៅមាត់អាំង តម្លៃ 1000៛
គួរឱ្យដឹងផងដែរថា ហាងខ្យងស្ទាវ មានទីតាំង ផ្ទះលេខ ១៣១ ផ្លូវ ១៣២ ជាប់របងខាងលិចសាលាសន្ធរម៉ុក បត់ចូលតាមហាងនំបុ័ងសន្ធរម៉ុក (ផ្លូវសាលារៀនគួរ) ដោយបើកលក់ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង៩យប់ ។ សម្រាប់ព័ត៌មានបន្ថែម និងការដឹកជញ្ជូន លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 58 58 78 /096 56 56 966 ៕
អត្ថបទ និងរូបភាព៖ ក្នុងស្រុក
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖