ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ

ទីវត្តអារាមបែបព្រះពុទ្ធសាសនាមួយ ​ត្រុវបានគេដឹងថាជាវត្តដែលស្អាត និងមានរបៀបជាងគេនៅស្រុកខ្មែរ ​ព្រោះតែទីវត្តនេះពិតជាធំស្កឹមស្កៃ  និងមានការរៀបចំសាងសង់ដ៏ល្អឥតខ្ចោះតែម្តង ​ដោយវត្តនេះ ​ត្រូវបានគេស្គាល់មានឈ្មោះថា ​« វត្តប្រាសាទស្រះកណ្តាល ​ហៅវត្តខ្ចាស់។

105859552_889322758229380_1482063427106475447_n

106099122_889325938229062_8700262222908053097_o

អ្វីដែលគួរអោយកត់សំគាល់ និងធ្វើឱ្យទីវត្តនេះមានភាពល្បីល្បាញនោះ គឺដោយសារតែវត្តនេះមានការកសាងយ៉ាងច្រើនដែលជាបែបបទព្រះពុទ្ធសាសនា ហើយក៏ឃើញមានសំណង់កំពុងក៏សាងយ៉ាងច្រើនទៀតផងដែរ។ ដោយវត្តនះក៏ត្រូវគេដឹងថាចាប់កសាងឡើងតាំងពីឆ្នាំ ​២០១០ ​មកម្ល៉េះ ដោយ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​នៅ​ប្រទេស​ស្រី​លង្កា​រួច​មក នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិ​និមន្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ជា​អារាម​កំណើត​របស់​ព្រះ​អង្គ ។

106672915_889326088229047_2833974747741006695_o

106127329_889326978228958_6428319676574382265_o

106277781_889327014895621_1997696515313760970_o

ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ក្រោយ​ការ​ធ្វើ​មាតុភូមិ​និមន្ដន៍​របស់​ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន មក ព្រះ​អង្គ​បាន​កៀងគរ​ដឹកនាំ​ពុទ្ធបរិស័ទ​សាងសង់​សមិទ្ធផល​សម្រេច​ជា​បន្តបន្ទាប់​ដូច​ជា​៖ -​ស្រះ​ទឹក​ដ៏​ធំ​មួយ ប្រវែង​១៧០​ម៉ែត្រ​×៣៥​ម៉ែត្រ​(​បច្ច័យ​បាន​មក​ពី​បុណ្យផ្កា​ប្រាក់​), របង​ជុំវិញ​អាវាស​វត្ត (​សទ្ធា​ពុទ្ធបរិស័ទ​ទាំង​៥​ភូមិ​និង​បរិស័ទ​ជិត​ឆ្ងាយ​), វច្ចកុដិ​៥ (​បច្ច័យ​វត្ត​), កុដិ​សីល​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិសទ្យ​ជុំវិញ​វត្ត​), កុដិ​សមាធិ​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិស័ទ​), កុដិ​បញ្ញា​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិសទ្យ​), បាន​ចូលរួម​បច្ច័យ​ចំនួន​១២.០០០​ដុល្លារ កសាង​កុដិ​វត្ត​បទុម​វ​តី ក្រុងភ្នំពេញ​, ប្រព័ន្ធ​អគ្គិសនី (​បច្ច័យ​វត្ត​) ។

106165087_889327324895590_2114540150959384053_o

105769046_889323054896017_1060166000714855018_o

105976599_889326001562389_8443230372285477031_n

84224915_889323088229347_1264856458765680943_o

ប្រព័ន្ធ​ទឹក​ស្អាត​និង​បណ្ដាញទឹក (​សទ្ធា​ពុទ្ធបរិសទ្យ​ក្នុង​និង​ក្រៅ​ស្រុក​), អគារ​ពុទ្ធិកសិក្សា​(​សទ្ធា​របស់​លោក ផា​ន់ វណ្ណ​រ័​ត្ន និង​ភរិយា​), កុដិ​ទសពិធរាជធម៌ មាន​១០​បន្ទប់​(​សទ្ធា​របស់​លោកនាយ​ឧត្តមសេនីយ៍​កែ គឹ​ម​យ៉ា​ន​), កុដិ​ទសបារមី​១០​បន្ទប់ (​សទ្ធា​របស់​សប្បុរសជន​នៅ​ក្រៅប្រទេស​), វច្ចកុដិ​២០​បន្ទប់​(​ជំនួយ​របស់​អង្គការ​Fra), ឈាបនដ្ឋាន​១ (​ជំនួយ​អង្គការ​Fra), កុដិ​សារីបុត្រ​១​បន្ទប់ (​សទ្ធា​របស់​សប្បុរសជន​នៅ​ក្រៅប្រទេស​), កុដិ​អានន្ទ​១​បន្ទប់​(​សទ្ធា​របស់​ឧបាសិកា ឡេ​ង ឈុ​ន​កួយ​) និង​ការ​ចាក់​ដី​បំពេញ​ទី​វត្ត មាន​ទំហំ​៧៥.០០០​ម៉ែត្រការ៉េ (​សទ្ធា​បរិស័ទជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​) ។

ឯសមិទ្ធផល​អន្ដរកាល​ទី​២ (២០១៧-២០១៩) មានដូចជា ធម្ម​បណ្ណាល័យ សម្រាប់​តម្កល់​គម្ពីរ​ដីកា​និង​ក្បួនច្បាប់​, សួនច្បារ​៤​កន្លែង (​សួន​ព្រះ​ជយ​វរ្ម័ន​ទី​៧, សួន​សមាធិ​, សួន​អភ័យ​ទាន និង​សួន​ពុទ្ធ​សា្ថ​ន​), ខឿនពោធិព្រឹក្ស​និង​សំវេជនីយដ្ឋាន​៤​កន្លែង (​កន្លែង​ទ្រង់​ប្រសូត កន្លែង​ទ្រង់​ត្រាស់​ដឹង កន្លែង​ទ្រង់​សម្ដែង​ធម្ម​ចក្រ និង​កន្លែង​ទ្រង់​បរិនិព្វាន​), ថូ​បា​រាម​ចម្លង​ពី​ប្រទេស​ស្រី​លង្កា​, សិ​ង្គុ​ត្តរ​ចេតិយ​ចម្លង​ពី​ប្រទេស​ភូមា​, គជ​ទ្វារ​(​ខ្លោងទ្វារ​រូប​ដំរី​)​ទាំង​៤​ទិស កសាង​រួចរាល់​បាន​២​ទិស​, ផ្លូវ​ក្រាល​បេតុង​ខ្វាត់ខ្វែង​ក្នុង​ផ្ទៃ​វត្ត​ជា​ច្រើន​ខ្សែ សរុប​ប្រមាណ​១៥០០​ម៉ែត្រ​, កម្រាល​បេតុង​ក្នុង​ផ្ទៃ​វត្ត​រាប់រយ​ម៉ែត្រក្រឡា​, កុដិ​នាថ​ករ​ណ​ធម៌​១០​បន្ទប់​, វច្ចកុដិ​ថ្មី​(​បង្គន់​)​ចំនួន​៣០​បន្ទប់​, កញ្ចុះ​ធំ​-​តូច​និង​ទោង​ឈើ​សម្រាប់​អង្គុយ​កម្សាន្ដ​និង​ធ្វើ​ធម្ម​កិច្ច សរុប​ទាំង​២៥​កន្លែង និង​សេនាសនៈ​ផ្សេង​ៗ​ទៀត (​ឃ្លាំង​បរិក្ខារ​,​ឃ្លាំង​គរុភណ្ឌ​…) ។

31711052_1286347988064106_2753834361911508992_n

31791702_1286347984730773_2935386976020332544_n

71735659_2652244221669519_1765039848495775744_o

71766558_2652244081669533_1531829528119214080_o

ចំណែកឯគម្រោង​សមិទ្ធិ​ផល​នា​ពេល​អនាគត ​​ដែល​កំពុង​នឹង​បន្ដ​សាងសង់​ មានដូចជា ព្រះ​វិហារ​សុវណ្ណ​ប្រាសាទ បាន​កំពុង​នឹង​សាងសង់​បន្ដ​, ថែវ​គោ​បុ​រៈ​(​របង​ជុំវិញ​ព្រះ​វិហារ​ទាំង​៤​ទិស​ដែល​មាន​បុស្បុក​៨) បាន កំពុង​នឹង​សាងសង់​, ព្រះពុទ្ធ​រូបអង្គ​ធំ​កម្ពស់​៨០​ម៉ែត្រ បាន​កំពុង​នឹង​បុក​គ្រឹះ​សាងសង់​, គជ​ទ្វារ​(​ខ្លោងទ្វារ​រូប​ដំរី​)​នៅ​សល់​ពីរ​ទិស បាន​កំពុង​នឹង​សាងសង់​, ស្ពាន​នាគ​ទាំង​៤​ទិស បាន​កំពុង​នឹង​សាងសង់​, អគារ​ពុទ្ធសាសនិកជន​អក្ស​រអិល (L) ពីរ​ល្វែង និង​បួន​ជាន់ ដែល​អគារ​នីមួយ​ៗ​មាន​ទំហំ​៦៨​ម៉ែត្រ​×១២​ម៉ែត្រ កម្ពស់​២២​ម៉ែត្រ បាន​កំពុង​នឹង​បុក​គ្រឹះ​សាងសង់ ។

គួរឱ្យដឹងផងដែរថា វត្តប្រាសាទស្រះកណ្តាល ​(ខ្ចាស់) ដែលមានទីតាំងនៅក្នុងភូមិខ្ចាស់  ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មក​ដល់​ឥឡូវនេះ សមិទ្ធផល​ទាំងនេះ​បាន​ផុស​បង្អួតខ្លួន​យ៉ាង​ស្កឹមស្កៃ​ថ្មី​សន្លាង​ត្រដែតត្រដឹម​ងើបឈរ​ឡើង​យ៉ាង​ព្រោងព្រាត​ពាស​ពេញទី​វត្ត​អារាម ដែល​ពី​មុន​មក​ជាទី​ព្រៃ​ស្មសាន វាលរហោឋាន​មាន​តែ​ដុប​គុម្ពោត​ប៉ុណ្ណោះ ៕

70919143_2652244091669532_8009103865091719168_o

75557431_889325904895732_4254254086259244230_n

82084714_275507973863279_293118093364264179_n

31711052_1286347988064106_2753834361911508992_n

82875866_889326644895658_4102007280561529941_o

104722215_275508047196605_6260015609224884748_n

104941662_889326434895679_7632366551080518479_n

104936074_275508013863275_8277531702446965261_n

105769046_889323054896017_1060166000714855018_o

106564217_889327258228930_6559177101794870401_n

106540508_889326188229037_9051000793729787526_n

106724724_889326714895651_2341004864133183001_n

106707102_889326158229040_3940087526916811291_n

106675192_889325961562393_7637053397573689213_n

106806969_889326118229044_8705657508424352357_n

106986620_889326781562311_4977703789073696353_n

106988533_889327398228916_4931107223003512524_o

107090777_889326531562336_8200244590240384026_n

Fn 2019 02 26 13 35 45 7

 

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: