កាបូបកំប្លោក ត្បាញឱ្យដៃខ្មែរផ្ទាល់ មានតម្លៃថ្លៃបន្តិច ​តែបើងាកពីវិធីផលិតបានដឹងថាមិនងាយឡើយ

បច្ចុប្បន្ន ​មនុស្សជាច្រើនបានងាកមករក ​Fashion  បែប ​Classic  លក្ខណៈបុរាណ  តែបែបទំនើបទាន់សម័យ ​ហើយកាបូបកំប្លោកដែលធ្វើចេញពីស្នាដៃខ្មែរពិតៗ បាននឹងកំពុងតែពេញនិយមប្រើប្រាស់ខ្លាំងមិនចាញ់កាបូបប្រ៊េនធំៗផ្សេងឡើយ។

យ៉ាងណាមិញ ​ក៏មានមនុស្សជាច្រើនដែលមិនសូវយល់ច្បាស់ពីផលិតផលសិប្បកម្មដែលធ្វើពីដៃ ​ថាវាមានការលំបាក និងផ្ចិតផ្ចង់បែបណាទេ  តែពួកគេបែរជាមានការមិនពេញចិត្តដែលផលិតផលកាបូបសិប្បកម្មពីកំប្លោកនេះបែរជាមានតម្លៃរាងថ្លៃទៅវិញ។

106531235_3550061988347105_909426630375630722_o

105568297_3550062911680346_3266083335028476077_o

82927377_3550062451680392_401607671950405835_o

គួរឱ្យដឹងផងដែរថា  កាបូបកំប្លោកនីមួយៗ ​ការពិតទៅ ទម្រាំធ្វើបានចេញជាកាបូបមួយៗមិនងាយទេ ត្រូវចុះកាត់កំប្លោកដោយដៃ ហើយមើលពីកំផ្លោកនោះថាខ្ចី ឬ ចាស់ អាចកាត់បានឬក៏អត់ ហើយប្រវែងស្តង់ដាត្រូវកាត់ប៉ុណ្ណា។ បន្ទាប់មកទៀតត្រូវយកកំប្លោកដែលកាត់រួច មកលាងទឹកឱ្យស្អាតហើយត្រូវហាលថ្ងៃអោយស្ងួតល្អ ដែលប្រើរយៈពេលដល់ទៅ ២០ថ្ងៃ  ទៅ ១ខែកន្លះឯណោះ ទើបអាចយកមកក្រងជាកាបូបមួយៗបាន។ ​ពិសេសពេលក្រងទៀតនោះ  គឺត្រូវក្រងយ៉ាងផ្ចិតផ្ចង់ដោយដៃ ឱ្យត្រូវនឹងពុម្ព ម៉ូតតូច ឬធំ រួចយកមកតុបតែងបន្ថែមតាមតម្រូវការភ្ញៀវទៀត។

106452560_3550061775013793_5647935511317128837_n

105846836_3550061765013794_5602522819328469503_n

106253088_3550062191680418_5540402204950022258_n

តែយ៉ាងណាក៏ដោយ ​ក៏មានអ្នកប្រើប្រាស់ជាច្រើនបានយល់ដឹងពីការប្រឹងប្រែង ជាមួយនឹងផលិតផលការងារដោយដៃនេះ ពោរពេញដោយក្តីស្រឡាញ់ផងដែរ៕

ប្រភពរូបភាព​និងដកស្រង់អត្ថបទពី៖ Sethika Online Shop - សិទ្ធិកា

106003034_3550062075013763_4131461487773263593_n

105895331_3550061891680448_6377215090229277281_n

106244521_3550062905013680_5968817782911023668_o

106387631_3550062685013702_4925534252707041388_o

106237045_3550061965013774_6715781941252044495_n

105403502_3550061911680446_165852615009862834_n

75402132_3550061938347110_1402240950052393567_n

74398464_3550062091680428_3168364872787518765_o