សកម្មភាពប្រចាំថ្ងៃ ១០ យ៉ាងដែលជះឥទ្ធិពលមិនល្អដល់ជីវិតរបស់យើង ប្រសិនបើយើងធ្វើវាមិនត្រឹមត្រូវ!

មានសកម្មភាពដែលយើងអនុវត្តរាល់ថ្ងៃដោយមិនយកចិត្តទុកដាក់ថាតើយើងធ្វើវាត្រឹមត្រូវរឺអត់។ ពេលខ្លះវាល្អប្រសើរក្នុងការមើលរបស់របរប្រចាំថ្ងៃពីជ្រុងផ្សេងៗ។ ជាការពិតណាស់យើងទាំងអស់គ្នាដឹងពីរបៀបងូតទឹកឬអប់សក់ប៉ុន្តែតើយើងធ្វើវាតាមរបៀបដែលមានប្រសិទ្ធភាពបំផុតឬទេ?

បើយោងតាមគេហទំព័រ Bright Side សូមបង្ហាញជូនប្រិយមិត្តនូវគន្លឺះមានប្រយោជន៍មួយចំនួនដែលនឹងបំភ្លឺកាន់តែច្បាស់អំពីរបៀបអនុវត្តសកម្មភាពប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។

1. របៀបកក់សក់ឱ្យបានត្រឹមត្រូវ

ផ្សើមសក់របស់អ្នកដោយប្រើអាវយឺតជំនួសឱ្យកន្សែងដើម្បីធ្វើឱ្យសក់របស់អ្នករលោងមិនជំពាក់។ ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាសក់ថ្នមៗជាមួយសាប៊ូកក់សក់ចូលក្នុងសក់របស់អ្នកឲ្យដល់ប្ញសសក់។ បន្ទាប់មកពូតសក់របស់អ្នកមុនពេលលាបក្រេមបន្ទន់សក់។

2. របៀបស្ពាយកាបូបនៅពេលធ្វើដំណើរនៅទីសាធារណៈ

ដើម្បីការពារកាបូបរបស់អ្នកពីការលួចអ្នកត្រូវតែស្ពាយកាបូបរបស់អ្នកមកខាងមុខវិញនៅទីសាធារណៈដែលមនុស្សអ៊ូអរច្រើន។

3. របៀបកាន់ចង្កូតឡាន

កន្លែងដែលមានសុវត្ថិភាពបំផុតក្នុងការដាក់ដៃរបស់អ្នកគឺស្ថិតនៅលើបន្ទាត់កណ្តាលចង្កូត (ដូចបានបង្ហាញក្នុងរូបភាពខាងលើ) ។ ទីតាំងនេះបង្កាពោងសុវត្ថិភាពរបស់អ្នកដូច្នេះវាងនឹងអាចការពារក្បាលនិងដងខ្លួនរបស់អ្នកនៅពេលពោងសុវត្ថិភាពផ្ទុះពេលមានគ្រោះថ្នាក់។

4. របៀបនៃការប្រើថ្នាំដុះធ្មេញ

អ្នកមិនចាំបាច់ដាក់ថ្នាំដុះធ្មេញឲ្យពេញច្រាសដុសធ្មេញដូចទៅនឹងវិធីដែលអ្នកឃើញវាធ្វើនៅក្នុងការផ្សាយពាណិជ្ជកម្មថ្នាំដុសធ្មេញនោះទេ។ តាមការពិតទៅអ្នកដាក់តែល្មមដុះធ្មេញតែប៉ុណ្ណោះ។

5. វីធីនៃការរុំបង់បិទរបួស

កាត់បង់បិទដំបៅសងខាងជាពីរនោះនិងធ្វើឲ្យអ្នកងាយរុំត្រង់ចំនុចរបួស មិនងាយរបូត។

6. របៀបធ្វើឲ្យអាវទ្រនាប់តឹង

ប្រសិនបើអាវទ្រនាប់របស់អ្នកតឹងពេកសម្រាប់អ្នក នៅពេលទំហំអាវត្រឹមត្រូវក៏ដោយចូរប្រើឡេវអាវទ្រនាប់ដើម្បីបន្ថយទំហំរបស់វា។

7. របៀបព្យួរក្រដាសបង្គន់

បើសិនជាអ្នកព្យួរក្រដាស់បង្គន់ត្រូវព្យួរដូចរូបភាពខាងលើនេះ។

8. វិធីលាងសម្អាតដៃឱ្យបានត្រឹមត្រូវ

ប្រើតែជែលដែលមានជាតិអាល់កុលមិនធ្វើឲ្យដៃរបស់អ្នកស្អាតទេ។  ដូច្នោះអ្នកត្រូវតែលាងដៃនិងសាប៊ូ។

9. រយៈពេលងូតទឹកត្រឹមត្រូវ

ដូចជាការងូតទឹកក្តៅរយៈពេលយូរធ្វើឱ្យស្បែករបស់អ្នកស្ងួតខ្លាំង ដែលបណ្តាលឱ្យមានកន្ទួលនិងរមាស់។ រយៈពេលល្អបំផុតនៃការងូតទឹកគឺប្រហែល 10 នាទីទើបល្អសម្រាប់ស្បែក។

10. ជៀសវាងកំហុសក្រោយពេលហាត់ប្រាណ

បន្ទាប់ពីធ្វើការហាត់ប្រាណ សីតុណ្ហភាពរាងកាយរបស់អ្នកកើនឡើង ដូច្នេះប្រសិនបើអ្នកចង់ងូតទឹកត្រជាក់សូមកុំរង់ចាំយូរ។ ងូតទឹកត្រជាក់ជួយឲ្យដំណើរការនៃការជាសាច់ដុំមកធម្មតាវិញ។ វាបន្ថយការឈឺសាច់ដុំនិងជួយឱ្យសាច់ដុំត្រលប់មកធម្មតាវិញបានលឿន។

តើអ្នកបានសាកល្បងគន្លឹះទាំងនេះរួចហើយឬនៅ? ចែករំលែករឿងនេះជូនទៅមិត្តភ័ក្តិរបស់អ្នក។

អត្ថបទដោយ៖ វីរៈ

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: