ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តម្ហូបបរទេស និងចង់សាកភ្លក់មុខម្ហូបប្លែកៗរបស់ប្រទេសដទៃ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែង ដែលជាហាងអាហារមានប្រភពមកពីប្រទេសក្រិច ហើយមុខម្ហូបគឺសុទ្ធតែជាមុខម្ហូបប្រទេសក្រិច ឆ្ងាញ់ប្លែកមិនធម្មតាតែម្តង នោះគឺ «ភោជនីយដ្ឋានក្រិក Souvlaki Restaurant» ។
ភោជនីយដ្ឋានក្រិក «Souvlaki Restaurant» មានការបម្រើ និងផ្តល់ជូននូវម្ហូបក្រិកពិតប្រាកដមានរសជាតិឆ្ងាញ់ពិសារ ប្លែកមាត់ជាច្រើនមុខ ហើយមុខម្ហូបដ៏ពេញនិយមបំផុតនោះ គឺមិនត្រឹមតែមានសាច់អាំង និងនំបុង័ធ្វើស្រស់ៗទេ តែក៏មានស្រាក្រហម និង ស រួមទាំងស្រាក្រឡុកបែបប្រទេសក្រិកផងដែរ។
ហាងមួយនេះផងដែរ មានការរៀបចំ និងបរិយកាសប្លែកត្រជាក់ស្រួល ដោយលោកអាចក៏អាចមកទទួលទានបាន ជាលក្ខណៈមិត្តភក្កិ និងក្រុមគ្រួសារ ដឹងតែទទួលបានរសជាតិឆ្ងាញ់ប្លែក ប្រកបដោយការពេញចិត្តជាមិនខាន ជាពិសេសនោះរៀងរាល់ថ្ងៃសុក្រ ហាងនេះមានការលក់ជូន ស្រាក្រឡុកបែប ប្រទេសក្រិក តម្លៃត្រឹមតែ ៤០០០៛ ឬ 1$ តែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋានក្រិក «Souvlaki Restaurant» មានរហូត៣សាខាឯណោះ ដោយសាខាទី១ មានទីតាំងស្ថិតនៅផ្ទះលេខ 96 ផ្លូវ 454 សង្កាត់ទូលទំពូង សាខាទី២ មានទីតាំង ស្ថិតនៅផ្ទះលេខ 54 ផ្លូវ 606 TK ។ ចំណែកឯសាខាទី ៣ របស់ ក្រិកសូឡាគី នឹងបើកដំណើរការនាពេលខាងមុខនេះហើយ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 01A ផ្លូវលេខ 1007 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងសាកសួរបានតាមរយៈលេខទូរស័ព្ទ 012 98 49 38 ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ Greek Souvlaki Restaurant