ឆ្នាំនេះ គង់ ចាន់ស្រីមុំ ធ្វើគម្រប់ខួប 02ឆ្នាំ ជូនកូនស្រី MOMO ថ្មីប្លែកមិនចាញ់ឆ្នាំមុនៗ

ភ្នំពេញ៖ កាលពីយប់មិញនេះ អ្នកម្តាយវ័យក្មេងស្រស់ស្អាត អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីលោក គឹម សីហា បានធ្វើពិធីខួបកំណើតឲ្យកូនស្រីបណ្តូលចិត្តតែមួយឈ្មោះថា​ គឹម​ សីហ៍មរកត ហៅ MOMO។ ដោយអ្នកនាងបានបញ្ជាក់ផងដែរថា អ្នកនាងមានគម្រោងធ្វើពិធីនេះមុនរយៈពេលត្រឹមតែ 3ថ្ងៃប៉ុណ្ណោះ ហើយក៏មិននឹកស្មានថា ការរៀបចំ តុបតែងបានល្អបែបនេះសោះ។

106520749_3183128935075830_9213381039610154763_o

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនពិធីខួបកំណើតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី បានតុបតែងខ្លួនជា Cool Play តំណាងឲ្យតួអង្គនីមួយៗដោយមានការចូលរួមពីមិត្តរួមសិល្បៈ និងមិត្តភក្តិជិតស្និទ្ធិ។ ដោយឡែកឆ្នាំនេះវិញ ប្តូរមកជាការតុបតែងខ្លួនជាអ្នករាំរបាំប៉ាឡេ ដែលនាំឲ្យពិធីនេះកាន់តែភាពអធិកអធម សប្បាយរីករាយយ៉ាងខ្លាំង និងកាន់តែប្លែកពីឆ្នាំមុន ថែមទាំងមានការចូលរួមពីមិត្តរួមសិល្បៈដូចជា លោក អេឡិច ចាន់ត្រា លោក ជា វិបុល អ្នកនាង គង់ សុជាតិ លោក ជា វណ្ណរិទ្ធិ កញ្ញា ផេនខេក និងមិត្តសិល្បករ សិប្បការិនីជាច្រើនទៀត រួមនឹងមិត្តភក្តិជិតស្និទ្ធិរបស់អ្នកនាង គង់ ចាន់ស្រីមុំ ផងដែរ។

ចង់ដឹងថា​ តើឆ្នាំនេះមានអ្វីថ្មី អ្វីប្លែកក្នុងពិធីខួបកំណើតកូនស្រីរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម​ សីហា ? កុំភ្លេចទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖

106520749_3183128935075830_9213381039610154763_o

106361958_3183128748409182_824735605433274733_o

106361958_3183128748409182_824735605433274733_o

Kohrong Saleom 2