ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថាថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងដែលមានភាពជោគជ័យផ្ទួនៗទាំងការងារសិល្បៈ និងមុខជំនួញ ដោយ បានប្រកាសបើកមុខជំនួញថ្មីក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ Premium ដែលទទួលបានការគាំទ្រជាខ្លាំងទោះជាទើបតែបើកដំណើរការក្តី។
កាន់តែធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់ទៀតនោះ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅឯសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល ភូគីត្រា ១ កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលជាថ្មី ក្រោយកញ្ញា បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការថា កញ្ញា បានបើកមុខជំនួញថ្មីមួយទៀតហើយ ក្នុងនាមជាម្ចាស់ផលិតផលផ្ទាល់ ដោយចាប់ដៃគូសហការ រវាងប្រ៊េន NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មី មានឈ្មោះថា SUPPLE ។
នៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាន នេះ កញ្ញា ស៊ីន យូប៊ីន បានឱ្យដឹងថា កញ្ញាសង្ឃឹម និងជឿជាក់ថាប្រ៊េនសាប៊ូកក់សក់នេះនឹងទទួលបានការគាំទ្រ ព្រោះតែ SUPPLE SHAMPOO គឺជាផលិតផលរបស់ប្រទេសកូរ៉េ មានគុណភាពខ្ពស់ រូបមន្តមកពីអឺរ៉ុបដែលផ្សំចេញពី Collagen Keratin Avocado និងប្រេងមានប្រយោជន៍ជាច្រើន ដែលជាអ្នកឯកទេសខាងសរសៃសក់ពិភពលោក ដែលល្អខ្លាំងសំរាប់សរសៃសក់ និងស្បែកក្បាល ជួយឱ្យសក់ស្អាតដូចសរសៃសូត្រ ភ្លឺ រលោង មានទំងន់ ជួយដោះស្រាយរាល់បញ្ហាស្បែកក្បាលជាច្រើនដូចជា បញ្ហាជ្រុះសក់ សក់ឆេះ បែកចុង ព្រមទាំងជួយបណ្តុះសក់ និងការពារសក់សំពោងទៀតផង ។
ការដែលនាំចូលផលិតផលនេះផងដែរ គឺកញ្ញា ស៊ីន យូប៊ីន បានធ្វើការសិក្សា និងពិសោធន៍យ៉ាងល្អិតល្អន់ថា នេះជាផលិតផលល្អ និងមានគុណភាពពិសេសសំរាប់តំរូវការបញ្ហាសរសៃសក់របស់ ទីផ្សាប្រជាជនកម្ពុជាតែម្តង ហើយកញ្ញា មានសេចក្តីជឿទុកចិត្តលើផលិតផលប្រ៊េនមួយនេះដោយសារតែកញ្ញា ធ្លាប់ជាអតិថិជន និងអ្នកគាំទ្រផលិតផលរបស់ប្រ៊េនមួយនេះផ្ទាល់ ។ ពិសេសប្រ៊េនមួយនេះ ក៏ទទួលបានកេរ្តិ៍ឈ្មោះល្បី និងលក់ដាច់ខ្លាំង ហើយកន្លងមកក៏មានតំណាងចែកចាយតូចធំទូទាំងប្រទេសសុទ្ធតែជាអ្នកជោគជ័យខ្លាំងដូចគ្នាទៅលើប្រ៊េនមួយនេះ សូម្បីតែពេលនេះផលិតផលនេះមិនទាន់បានចេញលក់ជាផ្លូវការផង ក៏មានបណ្តាតំណាងចែកចាយជាច្រើននាក់ បានកាត់ស្តុកទុករួចជាមុនទៅហើយ ដោយការជឿជាក់លើប្រ៊េនដ៏មានគុណភាពមួយនេះ។
គួរឱ្យដឹងផងដែរថា កម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ ក៏បានបញ្ចប់ដោយការធ្វើពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) គ្នាទៅវិញទៅមក ក្នុងការនាំយកផលិតផល SUPPLE នេះ រវាង អ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុន NKY Trading Co.Ltd ដែលជាអ្នកនាំចូលផលិតផល និង កញ្ញា ស៊ីន យូប៊ីន ដែលជាម្ចាស់ប្រ៊េនផ្ទាល់ ប្រកបដោយបរិយាកាសរីករាយ ពោរពេញដោយទំនុកចិត្ត និងទទួលបានការអបអរជាខ្លាំងពីសំណាក់បណ្តាសារព័ត៌មាននានា ព្រមទាំងអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ៕
អត្ថបទ និងរូបភាព៖ ក្នុងស្រុក