- ព្រោះបងចេះផឹក តែផឹកម្ដងម្កាលពេលជួបជុំបងប្អូន
- បងចេះលេងបៀរ តែលេងសប្បាយ ពេលមានកម្មវិធី ជួបជុំបងប្អូនយើង
- បងចេះដើរលេង តែដើរលេងជុំគ្រួសារ និងជូនមនុស្សខ្លួនស្រឡាញ់ដើរលេងជាមួយគ្នា។
- រឿងជក់ បងអត់ចេះទេ ព្រោះបងខ្លួនឯងក៏មិនចូលចិត្តដែរ ដើរប៉ះគេជក់ម្ដងៗ ឈ្លក់ចង់ងាប់ហើយ។
- រឿងឆាត ឬលេងខំមិនជាមួយស្រីផ្សេង បងប្រាកដជាធ្លាប់ ហើយក៏នៅតែលេងដែរ តែបងលេងក្នុងភាពជាមិត្តភក្តិ ឬបងប្អូន និងឆាតក្នុងរឿងការងារ មិនមែនញ៉ែញ៉ង ទាក់ទងលួចលាក់ទេ
បងមិនថាបងជាមនុស្សប្រុសល្អឥតខ្ចោះ ឬល្អជាងប្រុសដទៃនោះឡើយ ព្រោះបងជាមនុស្ស បងក៏តែងតែមានធ្វើខុស តែអ្វីដែលសំខាន់ អូនទទួលយកបងបានឬក៏អត់? បងក៏មិនចង់ឱ្យអូនអួតពីបងល្អអ៊ីចេះ ល្អអ៊ីចុះ ប្រាប់គេឯងនោះទេ មនុស្សល្អបែបណា គឺឱ្យអ្នកដទៃគេមើលមកចុះ សំខាន់បងល្អចំពោះអូន សំខាន់ឱ្យតែអូនមានក្ដីសុខ ប៉ុណ្ណឹងទៅបានហើយ៕
#មនុស្សចុងក្រោយ រក្សាសិទ្ធដោយ៖ ក្នុងស្រុក-Knongsrok