សមត្ថកិច្ចធ្វេីការឃាត់ខ្លួនម៉ែចាស់ អាយុ៧៥ឆ្នាំ មេឈ្មួញជួញដូរគ្រឿងញៀនដ៏កក្រើកប្រចាំក្រុងបាត់ដំបង

កាលពីថ្ងៃ​ច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០​២០ វេលាម៉ោង​១៥ និង៣៥ នាទី នៅចំណុចក្រុម​ទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ក៏ដូចជាយោបល់ណែនាំលេីការងារជំនា​ញ​ពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រងផែន​ការងារគ្រឿងញៀន​នៃស្នងការដ្ឋាន​ នគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនី​យ៍​ឯក​ ឆាង​វណ្ណឆៃ​ ជាអធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក​ដឹក​ជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី​ និងឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ វិន តឿ ហៅ យាយតឿ ហៅ យាយសក់ស ភេទ​ស្រី អាយុ​ ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ​ភូមិ​កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ។

94909109_1360017494185895_7371275254263447552_n

ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង​រួមមាន ៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ដែលជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ICEចំនួន ០៤ថង់មានទម្ងន់១៦,៥៨ក្រា​ម

-កូនថង់សំរាប់រំលែក្រកថ្នាំញៀនលក់មួយចំនួន។

នៅពេលសាកសួរស្រាវជ្រាវជនសង័្សយខាងលេីបានសារភាពថានោះគឺជា(គ្រឿងញៀន) ដែលខ្លួនជាអ្នកចែកចាយនារយ:កន្លងមក។

បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង​បា​នរៀបចំសំ ណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងមកកាន់ការិយា​ល័យំ​ជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

94570709_1360017457519232_8895248492629327872_n

94624823_1360017474185897_7546728052739276800_n

94750069_1360017500852561_1722069125901058048_n

95012795_1360017530852558_1399558429621616640_n

95018756_1359968884190756_3491493444516315136_n

(រូបភាពនគរបាលក្រុង និងផែនប្រឆាំងគ្រឿងញៀន​)​ By kosal@@@28/4/2020