កីឡាករនៅប្រទេសបែលហ្ស៊ិកម្នាក់កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីផ្ទុះកាំជ្រួចនៅក្នុងដៃរបស់គាត់ អំឡុងពេលអបអរក្រោយការប្រកួត។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីការប្រកួតលីកកម្រិតទាប រវាង KSCT Menen និង SK Zillebeke ដែល Menen បានឈ្នះ 4-0 ។
Fabio Schifano ដែលស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតនោះ បានប្រារព្ធខួបកំណើតទី 26ផងនោះ គាត់បានរើសកាំជ្រួចម៉ាក Cobra 6 ដែលត្រូវបានគេបោះចោលនៅលើទីលាន។ ពេលគាត់ព្យាយាមដុតហើយបោះ កាំជ្រួចនោះបានផ្ទុះបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ។ របាយការណ៍បញ្ជាក់ថា Schifano បានបាត់បង់ម្រាមដៃមួយទាំងស្រុង និងម្រាម២ទៀតដាច់ពាក់កណ្ដាល។
បុគ្គលិកពេទ្យសង្គ្រោះបន្ទាន់បានចូលរួមយ៉ាងរហ័សទៅកាន់ Schifano ខណៈដែលឈាមបានហៀរទៅលើទីលាន។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការវះកាត់ភ្លាមៗ។ ស្ថានភាពបច្ចុប្បន្នរបស់គាត់នៅតែមានស្ថិរភាព ហើយគាត់បន្តត្រូវបានគេតាមដានក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់។
អ្នកគាំទ្រដែលគប់កាំជ្រួចត្រូវបានកំណត់អត្តសញ្ញាណ ហើយប្រឈមនឹងការចោទប្រកាន់ពីការប្រើហិង្សារដោយអចេតនា។ ទន្ទឹមនឹងនេះ ក្លិប Menen គ្រោងនឹងដាក់ពាក្យបណ្តឹងទាមទារសំណងរដ្ឋប្បវេណី និងកំពុងសហការជាមួយប៉ូលីសក្នុងការស៊ើបអង្កេតដែលកំពុងបន្ត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក