លោក Thomas Tuchel គ្រោងនឹងវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ក្នុងនាមជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិដែលចាប់ផ្តើមពីខែមករាឆ្នាំ 2024 ។
បន្ទាប់ពីចាកចេញពី Bayern Munich អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់នឹងការដឹកនាំក្រុម Three Lions មួយនេះ ចូលទៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។
ផែនការអនាគតរបស់គាត់ អាស្រ័យលើភាពជោគជ័យរបស់ក្រុមនៅក្នុងការប្រកួតពានរង្វាន់លំដាប់ពិភពលោកមួយនេះ ជាមួយនឹងលទ្ធភាពនៃការបន្តគ្រប់គ្រងនៅ Euro 2028 ប្រសិនបើអ្វីៗដំណើរការល្អ ឬអាចនិយាយបានថាបើលោកដឹកនាំអង់គ្លេសឈ្នះពាន World Cup 2026។
ទោះបីជាមានការរិះគន់មួយចំនួន ជាពិសេសពីលោក Gary Neville ដែលចង់បានគ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Tuchel ដែលជាគ្រូបង្វឹកមានដើមកំណើតអាល្លឺម៉ង់ ហាក់ដូចជាប្តេជ្ញាចិត្តក្នុងតួនាទីយូរអង្វែងជាមួយក្រុម Three Lions ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក