អ្នកជំនាញផ្នែកសុខភាពនិយាយថា ប្លាស្មា អាចជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ ដែលជិតស្លាប់បាន នេះជាការពិសោធន៍ថ្មី

បុរសម្នាក់ដែលមានផ្ទុកជំងឺ កូវីដ១៩ ដែលដល់ដំណាក់កាលចុងក្រោយ ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ក្រុមគ្រូពេទ្យនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UMass Memorial ក្នុងទីក្រុង Worcester រដ្ឋ Massachusetts បានសម្រេចធ្វើការពិសោធន៍ក្នុងឱកាសចុងក្រោយដោយប្រើ ផ្លាស្មា។

យោងរបាយការណ៍របស់ WCVB បានឱ្យដឹងថា បន្ទាប់ពីខាងមន្ទីរពេទ្យទទួលបានប្លាស្មាឈាមដំបូងរបស់ខ្លួនពីអ្នកជំងឺដែលបានរកឃើញ ហើយបានសម្រេចចិត្តប្រើវាជាការព្យាបាលចុងក្រោយចំពោះអ្នកជំងឺ ដែលកំពុងតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ជាលទ្ធផលគឺ ការពិសោធន៍មួយនេះក៏ទទួលបានជោគជ័យ ដោយអាចសង្គ្រោះអ្នកជំងឺនោះបាន។

អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ប្លាស្មា គឺជាការផ្លាស់ប្តូរការព្យាបាលដែលមានសក្តានុពល ប៉ុន្តែដោយមានការបរិច្ចាគតិចតួច គ្រូពេទ្យប្រហែលជាត្រូវសម្រេចថា តើអ្នកជំងឺណាដែលគួរទទួលបាន ហើយនឹងមិនទទួលបាន៕

27602456 8253609 Image A 8_1587735559431

27602462 8253609 Image A 9_1587735585106

27602540 8253609 Image A 5_1587735525636

ប្រភព ៖ Daily Mail