រកឃើញសាកសពក្មេងស្រីអាយុ១៣ឆ្នាំ ដែលបានលង់ទឹកនៅឆ្នេរអូរត្រេះ ដោយសារតែរូបនាងបានទៅជួយក្មេងដទៃទៀត កុំឱ្យលង់ទឹក

(ក្រុងព្រះសីហនុ) ៖ ក្មេងស្រីរងគ្រោះដែលបានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ។ ក្រោយក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា ទៀ វិ ចិត្រ មានក្រុមអូបរ័និងទូកនេសាទ បានសហការ រកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។

សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផង ក៏បានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណង ក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។

ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។

ក្មេងស្រីរងគ្រោះបានលង់ទឹកបាត់ខ្លួន ក្រោយពេលចូលទៅជួយក្មេងផ្សេងទៀតដែលបំរុងលង់ទឹក ដោយបានដោះអាវពោងពីខ្លួនបោះទៅអោយក្មេងនោះ ជាអកុសលរលកសមុទ្របានវាយផ្ទប់មកដល់ បណ្តាលអោយក្មេងស្រីចិត្តល្អរូបនេះលិចបាត់ទៅក្នុងទឹកសមុទ្រ៕

(សូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង)

92843863_150510933145269_2898439644410544128_o

93127716_150510996478596_3320098148889657344_o

93517571_150510986478597_7524675938294956032_o

93771851_150510529811976_2467313885254778880_o

93852480_150510943145268_3274774346857447424_o

94116942_150510543145308_5263145468178726912_o

ប្រភព ៖ Huy Bunleng News