ថ្ងៃនេះក៏ដូចម្សិលមិញដែរ មិនមានករណីវិជ្ជមានកូវីដ១៩ទេ ចំណែកអ្នកព្យាបាលសះស្បើយ មានចំនួន ៥នាក់បន្ថែម

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩នៅកម្ពុជា លទ្ធផលសម្រាប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០នេះ គឺមិនមានករណីវិជ្ជមានឡើយ ហើយអ្នកដែលព្យាបាលជាសះស្បើយ មានចំនួន ៥នាក់បន្ថែម។

សរុបអ្នកព្យាបាលជាសះស្បើយទាំងអស់គឺមានចំនួន ៩៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនយន២៦នាក់។

សរុបអ្នកមានផ្ទុកជំងឺកូវីដ១៩ទាំងអស់នៅកម្ពុជា មានចំនួន១២២នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៨នាក់ និងបុរសចំនួន ៨៤នាក់៕

93259198_2936005583105195_255325218652815360_n

93040865_2936005593105194_742372164967071744_n