ទោះបីជាត្រូវពលីជីវិតក្នុងទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន លោកពលបាលទោ Robert James Miller (Staff Sergeant Robert Miller ) ជាទាហានពិសេសអាមេរិកម្នាក់ ដែលបានសង្គ្រោះជីវិតទាហានអាមរិកជាមិត្តរួមកង៧នាក់ និងនិងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៥ពីការលប់វាយឆុ្មក់របស់ក្រុមឧទ្ទាម តាលីបង់ចំនួនជាង១០០នាក់។
ថ្ងៃ ទី ២៥ ខែ មករាឆ្នាំ ២០០៨ Staff Sergeant Robert Miller ដើរល្បាតនៅចំណុចមួយជាមួយក្រុមទាហានពិសេសរបស់លោក ហើយជួប្រទះការវាយឆ្មក់ពីក្រុមទាហានតាលីបង់ដែលកំពុងរង់ចាំស្ទាក់ ចាំឲ្យក្រុមទាហានអាមេរិកនិងអាហ្វហ្គានីស្ថានមកជិត។ ប៉ះគ្នាត្រឹមចម្ងាយតិចជាង២០ម៉ឺត្រប៉ុណ្ណោះ ឆាកប្រយុទ្ធបានកើតឡើងភ្លាមៗ។
សភាពកំពុងប្រយុទ្ធ មេកងរបស់លោក ដែលដើរខាងក្រោយលោកត្រូវរបួសធ្ងន់។ Miller បានឲ្យទាហានដទៃទៀតក្នុងក្រុមមកទទួលយកមេកងរបួសទៅកន្លែងសុវត្ថិភាព។បន្ទាប់មកគាត់ម្នាក់ឯងប្រយុទ្ធជាមួយសត្រូវដោយកាន់កាំភ្លើង M249 Squad Automatic Weapon។បាញ់ការពារផង គប់គ្រាប់បែកដៃស្កាត់ផង ១ទល់និងក្រុមឧទ្ទាមវាយឆ្មក់១០០នាក់មានអ្វីកើតឡើង? ទាហានតាលីបង់បានបាញ់គាត់ត្រូវត្រង់ដើមដៃ ប៉ុន្តែគាត់បន្តចូលទៅបាញ់ទៅមុខបាញ់រះទៅខាងសត្រូវដើម្បីឲ្យក្រុមរបស់លោកមានពេលដកថយរកកន្លែងមានសុវត្ថិភាព។ មុនពេលគាត់ស្លាប់ដោយសាររបួសក្នុងដំណាក់កាលចុងក្រោយ គាត់បានផ្ដាច់ជីវិតទាហានតាលីបានជាង១០និងបាញ់ឲ្យរបួសជាច្រើន។
សកម្មភាពវីរភាពរបស់គាត់ បានអនុញ្ញាតឱ្យក្រុមរបស់គាត់ដកខ្លួនរកកន្លែងសុវត្ថិភាព ដោយជោគជ័យសង្គ្រោះជីវិតទាហានអាមេរិក ៧ នាក់និងទាហានអាហ្វហ្គានីស្ថាន ១៥ នាក់។ នៅពេលដែលគាត់ស្លាប់ Miller មានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ។នៅខែតុលាឆ្នាំ២០១០លោក អូបាម៉ាបានប្រគល់មេដាយកិត្តិយស Medal of Honor ដល់ឪពុកម្តាយរបស់គាត់ក្នុងការទទួលស្គាល់ការលះបង់របស់គាត់។
Robert James Miller បានចុះឈ្មោះចូលហ្វឹកហាត់ក្នុងកងកម្លាំងពិសេសអាមេរិកនៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០៣។ ពេលលោកបានបញ្ចប់ការសិក្សានៅសាលាបណ្តុះបណ្តាលទ័ពថ្មើរជើង និងទ័ពអាកាសនៅឯបន្ទាយ Fort Benning រដ្ឋ Georgia,នៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០០៤ ។ ឆ្នាំ ២០០៤ បានធ្វើជាជំនួយការកងទ័ពពិសេស (SFAS) នៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០០៥។
Miller បានទទួលស្លាកកម្លាំងពិសេសរបស់គាត់ ហើយត្រូវបានតំឡើងឋានៈជា ពលបាលត្រី បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលភាសាបារាំងសម្រាប់ប្រតិបត្តិការពិសេសនៅថ្ងៃទី ៣០ កញ្ញា ២០០៥។ នៅថ្ងៃដដែលនោះគាត់ត្រូវបានចាត់តាំងឲ្យនៅកងវរសេនាតូចទី ៣ ក្រុមពិសេសទី ៣ ទ័ពអាកាស) នៅបន្ទាយ Fort Bragg រដ្ឋ North Carolina ។
បន្ទាប់មកលោកត្រូវបានបញ្ជូនមកកាន់ប្រទេសអាហ្វហ្គានីស្ថានជាកងជំនួយក្នុងប្រតិបត្តិការ Operation Enduring Freedom ចាប់ពីខែសីហាឆ្នាំ២០០៦ដល់ខែមីនាឆ្នាំ២០០៧។អំឡុងពេលនោះគាត់ទទួលបានមេដាយ២គ្រឿងគឺ Commendation w/ Valor Device ដោយលោកបានជំរញទឹកចិត្តទាហានឲ្យបាញ់ប្រហារសត្រូវ។
ខែតុលាឆ្នាំ២០០៧គាត់បានមកដល់ទឹកដីអាហ្វហ្គានីស្ថានជាលើកទី២ ដែលពេលនោះលោកកាន់តួនាទីជាជំនួយការផ្នែកអាវុធក្នុងកងពិសេសរបស់គាត់។គាត់បានទទួលស្លាក Special Forces Tab, Ranger Tab និង Parachutist Badge៕