អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំ​ពេញ ទទួល​បាន​អំណោយ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (កូវីដ-១៩)

ភ្នំពេញថ្ងៃទី១០ ខែមេសា៖អ្នកបើកបររឺម៉ក កង់បី ចំនួនពាន់នាក់ដែលបានភ្ជាប់ជាមួយនឹង​​​កម្មវិធីហៅយានជំនិះផ្សេង​​ ​ នៅថ្ងៃសុក្រនេះ បានទទួលកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យក្នុង​​រាជ​​ធានីភ្នំពេញ ដើម្បីជួយឲ្យពួក​​គាត់ អាច​​ចូលរួមបានកាន់តែប្រសើរក្នុងតួនាទីដ៏សំខាន់របស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កូវីដ-១៩

Screen Shot 2020 04 14 At 3.18.18 PM

ព្រឹត្តិការណ៍​​ផ្តល់អំណោយក្រោមទស្សទាន «ប្រទេសតែ សហគមន៍តែ​» មួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Grab និងក្រុមហ៊ុន​​ភេសជ្ជៈកម្ពុជា (កូកា​-កូឡា) ក្រោម​​កិច្ចសហប្រតិបត្តិការជាមួយនឹងសាលារាជធានីភ្នំពេញ ដែលតំណាងដោយឯកឧត្ដមអ​​​​​​​ភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុម​​អ្នកអភិរក្ស​​ព្រៃឈើ បៃតងវ៉ររៀរស៍ (Baitong Warriors)​

នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម នួន ផារ័ត្ន ភិបាលរងនៃគណៈអភិបាលរាជ​​ធានីភ្នំពេញ និងអ្នកតំណាងមកពីក្រុមហ៊ុន​​ភេសជ្ជៈកម្ពុជា (កូកា-កូឡា) បាន​​ចែកជូន​​អ្នកបើកបរកង់បី នូវកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យ ក្នុង​​​​​ម្នាក់មួយកញ្ចប់ ដែល​​ក្នុងនោះមានសម្ភារៈដូចជាម៉ាស​​ការពារ ទឹក​​​អនាម័យលាង​​ដៃ ភេសជ្ជៈ Coca-Cola Energy ខិតបណ្ណអប់រំស្តីពីកូវីដ-១៩ និងស្ទីកឃឺរជាច្រើនសម្រាប់បិទលើកង់បីរបស់ពួកគាត់

Screen Shot 2020 04 14 At 3.18.10 PM

ស្របពេលជាមួយគ្នានេះ ក្រុមការងាររបស់​​​ក្រុមហ៊ុន​ Grab បាន​​រៀបចំកន្លែងមួយ ដើម្បីផ្តល់អំណោយ​​​ នៅខាងមុខ​​ ការិយាល័យរបស់ខ្លួន ស្ថិតលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ ដើម្បី​​ប្រគល់​​កញ្ចប់អំណោយថែទាំសុខភាពទាំងអស់នោះ។

Screen Shot 2020 04 14 At 3.18.00 PM

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ​​ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «អំណោយទាំងនេះ គឺការបង្ហាញពីការទទួលស្គាល់​​របស់យើងចំពោះតួនាទីដ៏សំខាន់របស់​​អ្នកបើកបរ ដែល​​ភ្ជាប់កម្មវិធីហៅយាន្តជំនិះ ​​ផ្សេងគ្នាជាច្រើន​​ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បី​​ថែរក្សាសុខភាពរបស់ពួកគាត់ផ្ទាល់ និងសុខភាព​​អ្នកដំណើររបស់ពួកគាត់ វាពិតជាសំខាន់ណាស់ដែល​​អ្នកបើកបរត្រូវ​​ធ្វើតាមសេចក្តីណែនាំចុង ក្រោយបង្អស់ស្ដីអំពីការការពារសុខភាព និងសុវត្ថិភាព តាមរយៈការ​​ប្រើប្រាស់ម៉ាសការពារ និងទឹកអនាម័យលាង​​ដៃ ដើម្បីជួយឲ្យពួកគាត់រក្សាបាននូវអនាម័យជានិច្ច ដែល​​ពិតជាសំខាន់ណាស់ក្នុងការ​​កាត់បន្ថយការឆ្លងរបស់ជំងឺ​​នេះ​​»​

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន​​ភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបានបង្វែរថវិកាចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពី​​កញ្ចប់ថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួន សម្រាប់យកមក​​ចូលរួមជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូរ៉ូណា នាពេលបច្ចុប្បន្ន​​

Screen Shot 2020 04 14 At 3.17.52 PM

លោក រស់ សោភា នាយក ផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស  នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (​កូកា-កូឡា) មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងបានក្លាយជាផ្នែកមួយនៃ​​សង្គមកម្ពុជា អស់រយៈពេលជិត៣០ឆ្នាំមកហើយ ហើយ​​ឥរិយាបថ​​មូលដ្ឋានរបស់យើង គឺយើងជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ទូទៅ ក្នុងដំណាក់កាលដ៏ចាំបាច់ តាមរយៈការផ្តល់អំណោយ​​បែបនេះ​​ ការផ្ដល់លទ្ធភាពឲ្យអ្នកបើកបរទាំងអស់ អាចបន្ដប្រកបអាជីវកម្មបានប្រក ដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់ម៉ាសការពារ និងទឹក​​អនាម័យលាងដៃ មានន័យថា ពួក​​គាត់អាចបន្ត​​ការរកប្រាក់ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់​»​ 

Screen Shot 2020 04 14 At 3.17.44 PM

លោកបានបន្ថែមទៀតថា៖ «យើងក៏ចូលរួមប្តេជ្ញាអនុវត្តតាមយុទ្ធនាការ «ពិភពលោកមួយដែលគ្មានសំរាម» តាមរយៈការលើកទឹកចិត្ត​​អ្នកបើកបរ​​ទាំងនោះឲ្យយកដបដែលអាចប្រើប្រាស់វិញបាន ដើម្បីច្រកទឹកអនាម័យលាងដៃ​»​

ក្រុមអ្នកអភិរក្ស​​ព្រៃឈើបៃតងវ៉ររៀរស៍ ដែល​​បាននិងកំពុងតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរបស់វីរុសកូរ៉ូណា ទូទាំងប្រទេសនោះ បាន​​ចូលរួម​​​ក្នុងការ​​​​ផ្តល់​​ទឹកអនាម័យដៃចំនួន៤២០លីត្រ ក្នុង​​កម្មវិធីអំណោយនេះផងដែរ

Screen Shot 2020 04 14 At 3.17.35 PM

លោកតាន់ គឹមសួគ៌ អ្នកតំណាងឲ្យក្រុមអ្នកអភិរក្សព្រៃឈើ បៃតងវ៉ររៀរស៍ បានឲ្យដឹងថា៖​ «ក្នុងនាមជាក្រុម​​មួយ បៃតងវ៉ររៀរស៍កំពុងតែយកចិត្ត​​ទុកដាក់រៀបចំ​​​ទឹកអនាម័យលាងដៃបែបសាមញ្ញ ប៉ុន្តែ មានប្រសិទ្ធិភាពនេះ សម្រាប់ចែកជូន​​​ប្រជា​​ពលរដ្ឋ​​របស់យើងនៅទូទាំងប្រទេសដើម្បីជួយឲ្យពួកគាត់មានលទ្ធភាព​​រក្សា​​បាននូវសុវត្ថិភាព និងសុខភាពល្អ តាមរយៈការរក្សាដៃរបស់ពួកគាត់ ឲ្យមានអនាម័យជានិច្ច​»​

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង​​រាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «យើងខ្ញុំ​​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន Grab ក្រុមហ៊ុនកូកា-កូឡា និងបៃតងវ៉ររៀរស៍ ចំពោះការចូលរួម​​​ចំណែក​​ទាំងនេះក្នុងន័យផ្តល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកបើករឺម៉កកង់បី ដែលកំពុងតែស្ថិតក្នុងទីតាំងជួរមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា​​នេះ​»​

Screen Shot 2020 04 14 At 3.17.25 PM

លោកមានប្រសាសន៍បន្ថែម​​ថា៖ «ការលើកទឹកចិត្តឲ្យអ្នកបើកបរទាំងអស់ អនុវត្តន៍វិធី​​​ថែរក្សាអនាម័យល្អ នឹងផ្តល់ឲ្យអ្នកដំណើរ និងក្រុមគ្រួសាររបស់ពួកគាត់ដែលនៅឯផ្ទះ មានអារម្មណ៍ស្ងប់ចិត្ត ដោយសារតែអ្នកបើកបរទាំងអស់កំពុងតែការពារសមាជិកក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់​»​

ទាំងក្រុមហ៊ុន​ Grab និងកូកា-កូឡា សុទ្ធសឹងតែបានបញ្ជាក់ថា ពួកគេនឹង​​រៀបចំព្រឹត្តិការណ៍ផ្តល់អំណោយបន្ថែមទៀតក្នុងពេលឆាប់ខាងមុខនេះ ខណៈដែលក្រុមហ៊ុនទាំង ចូលរួមជាកម្លាំង​​ជាមួយនឹងដៃគូផ្សេង ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា