ភ្លៀងមួយមេ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរងការខូចខាតផ្ទះសម្បែង និងរលំដើមឈើមួយចំនួន នៅខេត្តប៉ៃលិននារសៀលនេះ

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ មានភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងមានលាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅក្រុងប៉ៃលិន បណ្តាលឱ្យរបើកដំបូលផ្ទះ និងរលំដើមឈើមួយចំនួននៅខេត្តប៉ៃលិន។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃនេះ មានការធ្លាក់ភ្លៀងនៅតាមបណ្ដាលខេត្តជាច្រើនដូចជា ខេត្តកំពត ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ជាដើម។ យ៉ាងណាមិញ សូមមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា៕

92764763_1301460530045850_8076507814819790848_o

92829442_1301460610045842_2833065706679959552_o

93098182_1301460710045832_7844346205197828096_o

93411668_1301460520045851_6788490420314701824_n

93498993_1301460690045834_6389364181853798400_o

93572456_1301460630045840_3734456510340661248_n

ប្រភពរូបភាព ៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology