ខ្សែរាជវង្សនៃស្តេចផែនដីប្រទេសអារ៉ាប់សាអូឌីត ចំនួន១៥០អង្គ ឆ្លងជំងឺកូរូណា

អស់រយៈពេលជាង ៦ សប្តាហ៍ បន្ទាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបានរាយការណ៍ពីករណីដំបូងរបស់ខ្លួន ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ទៅលើខ្សែរាជវង្ស។

ព្រះអង្គម្ចាស់ជាន់ខ្ពស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាអភិបាលនៃទីក្រុងរីយ៉ាដ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការព្យាបាលជាមួយនឹងវីរុសនេះ។ សមាជិករាជវង្សបួនដប់នាក់ផ្សេងទៀតក៏មានជំងឺនេះដែរ។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យវរជនដែលព្យាបាលសមាជិកត្រកូល Al-Saud កំពុងរៀបចំគ្រែចំនួន ៥០០ គ្រែដោយការសន្និដ្ឋានថា នឹងមានការហូរចូលនៃរាជវង្សដទៃទៀត និងអ្នកដែលនៅជិតបំផុត។ នេះបើយោងតាមការជូនដំណឹងផ្ទៃក្នុងដែលបានបញ្ជូនដោយមន្រ្តីមន្ទីរពេទ្យ។

ប្រតិបត្តិករនៃមន្ទីរពេទ្យវរជនជំនាញមន្ទីរពេទ្យ ឃីងហ្វៃសេល បានផ្ញើសារដាស់តឿនថា “ការណែនាំត្រូវត្រៀមសំរាប់ V.I.P.s ពីជុំវិញប្រទេស” ។ ច្បាប់ចម្លងមួយត្រូវបានទទួលដោយកាសែតញូវយ៉កថែមស៍។

សារនោះបានបញ្ជាក់ថា “ យើងមិនដឹងថាមានករណីប៉ុន្មានដែលយើងនឹងទទួលបាននោះទេ ប៉ុន្តែគួរតែមានការប្រុងប្រយ័ត្ឱ្យបាននខ្ពស់” ដែលណែនាំថា “អ្នកជំងឺរ៉ាំរ៉ៃទាំងអស់ត្រូវផ្លាស់ប្តូរទៅASAP” ហើយមានតែករណីបន្ទាន់បំផុតប៉ុណ្ណោះ ដែលអាចទទួលបានការព្យាបាល។ របាយការណ៍បាននិយាយថា បុគ្គលិកណាដែលមានជម្ងឺ នឹងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែលមានវណ្ណៈទាបដើម្បីរកកន្លែងសម្រាប់រាជវង្ស។

យោងតាមមនុស្សម្នាក់ដែលជិតស្និទ្ធនឹងក្រុមគ្រួសារបានអោយដឹងថា រាជវង្សប្រហែលជា ១៥០ នៅក្នុងព្រះរាជាណាចក្រនេះ ត្រូវបានគេជឿថាបានឆ្លងវីរុសនេះរួមទាំងសមាជិកនៃសាខាដែលតូចជាងនេះទៀត។

ទោះជាយ៉ាងនេះក្តី ជំងឺនៅក្នុងរាជវង្សានុវង្សក៏អាចផ្តល់ជាពន្លឺថ្មីលើការជម្រុញ ដែលនៅពីក្រោយល្បឿន និងទំហំនៃការឆ្លើយតបរបស់រាជានិយមចំពោះរោគរាតត្បាតនេះផងដែរ។

92460357_2562647643989810_8233911185032871936_o (1)

Fn 2020 04 10 16 48 58 0

Fn 2020 04 10 16 48 58 2

Merlin_170990655_c98b78e8 47a9 4010 984f B7dc5a3880f6 Jumbo

ប្រភព ៖ BBC