លទ្ធផលតេស្តរកកូវីដ១៩នៅកម្ពុជា រកឃើញមានវិជ្ជមាន ១ករណីថ្មីទៀត និងជាសះស្បើយចំនួន ៥នាក់បន្ថែម

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផល​អំពីការធ្វើតេស្តរកវីរុសកូវីដ១៩​នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ជាលទ្ធផលគឺឃើញមានវិជ្ជមាន ចំនួន១ករណីថ្មី លើស្ត្រីជនជាតិវៀតណាម ជាអ្នកទេសចរណ អាយុ២៧ឆ្នាំ ដែលកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព ខ្មែរ-សូវៀត។

ចំណែកឯករណីអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះគឺមានចំនួន ៥នាក់បន្ថែម ដែលបានធ្វើតេស្តឃើញ អវិជ្ជមានចំនួន២លើក។

សរុបអ្នកដែលបានរកឃើញវិជ្ជមានទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺមានចំនួន ១១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៣នាក់ និងបុរស ៨២នាក់។ រីឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើទាំងអស់មានចំនួន ៥៨នាក់ និងអ្នកកំពុងតែសម្រាកព្យាបាលគឺមានចំនួន ៥៧នាក់។

92203213_2917372598301827_305023358976655360_n

92538530_2917372614968492_4243792902402080768_n