ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីការធ្វើតេស្តរកកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃ០៦ មីនា ឆ្នាំ២០២០ នេះដែរ គឺ វិជ្ជមាន ០ករណី និងអ្នកដែលបានជាសះស្បើយនៅថ្ងៃនេះគឺ ៣នាក់។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានសរុបទាំងអស់នៅកម្ពុជាគឺមានចំនួន ១១៤នាក់ និងអ្នកជាសះស្បើយ គិតត្រឹមថ្ងៃនេះគឺមានចំនួន ៥៣នាក់។ ចំណែកអ្នកអ្នកកំពុងតែសម្រាកព្យាបាលគឺ ៦១នាក់។
សូមបន្តការប្រុងប្រយ័ត្ន ការពារ ក៏ដូចជារក្សាអនាម័យខ្លួនប្រាណឱ្យបានញឹកញាប់ ជាពិសេសគឺ ចៀសវាងការជួបជុំ ស៊ីផឹកដែលមានមនុស្សម្នាច្រើន ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីៗបន្ថែមទៀត៕