ជួនកាល ពាក្យថា អាពាហ៍ពិពាហ៍ វាគ្រាន់តែជាពាក្យពីរោះស្ដាប់សម្រាប់ប្រពៃណី តែវាគ្មានន័យសម្រាប់ជីវិតគូឡើយ

មនុស្សមួយចំនួនចង់រៀបការ ទាំងអ្នកខ្លះ វ័យនៅមិនទាន់ម្ភៃផង ព្រោះឃើញគេការ ឃើញគេមានគូ នៅម្នាក់ឯង វាឯកា ខ្មាសញាតិ ខ្មាសមិត្ត ខ្មាសបងប្អូន ខ្លាចគេសើចំអក ខ្លាចខ្លួននៅព្រៅ។ ក៏ស្របពេលជាមួយនឹងអ្នកខ្លះទៀត បែរជាចង់បញ្ចប់ជីវិតប្ដីប្រពន្ធ ព្រោះតែ ជីវិតគូដែលបានឆ្លងកាត់នេះ វាគ្មានន័យ ជីវិតគូមានតែបញ្ហា និងការឈឺចាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

សួរថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចសមប្រកបបានដូចចិត្ត ក្នុងជីវិតអាពាហ៍ពិពាហ៍? គឺវាពិតជាមានតិចណាស់ គូខ្លះ បានរៀបការជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ពេញចិត្តហើយ តែបែរជា រស់នៅជាមួយគ្នាមិនចុះសម្រុង មិនមានក្ដីសុខ សុភមង្គលទៅវិញ។

เคน ระเริงไฟ (11)

ពាក្យថា អាពាហ៍ពិពាហ៍ ពេលខ្លះវាគ្រាន់តែជាពាក្យពីរោះស្ដាប់​ទុកសម្រាប់អួតញាតិថា យ៉ាងហោចណាស់ក៏យើងមានអ្នកយក យ៉ាងហោចនាស់ក៏យើងបានរៀបការទៅតាមប្រពៃណី ទំនៀមទម្លាប់ បំពេញមុខគ្រួសារតែប៉ុណ្ណោះ។ តែប្រសិនបើយើងរៀបការជ្រើសមនុស្សខុស យើងរៀបការជាមួយមនុស្សដែលមិនអាចផ្ដល់ក្ដីសុខ សុភមង្គលឱ្យយើងបាន ជាមនុស្សដែលយើងមិនបានស្រឡាញ់ ឬគេមិនបានស្រឡាញ់យើង នោះជីវិតអាពាហ៍ពិពាហ៍មួយនេះ នឹងមិនមានក្ដីសុខសុភមង្គលឡើយ។ ផ្ទុយទៅវិញ ជីវិតគូ ជីវិតប្ដីប្រពន្ធមួយនេះ គឺមានតែពាក្យថា ឈឺចាប់ កើតទុក្ខវេទនា គ្រាំគ្រា តែប៉ុណ្ណោះ៕

ตาต่อตา ฟันต่อฟัน

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ