ក្ដៅៗ! កាន់តែគួរឱ្យព្រួយបារម្ភ រកឃើញវិជ្ជមាននៅយប់នេះ ដល់ទៅ ៣១ករណី នៅខេត្តព្រះសីហនុ

កម្ពុជាកាន់តែរងផលប៉ះពាល់ពីមួយថ្ងៃទៅមួយថ្ងៃ ករណីថ្មីៗកាន់តែកើនឡើងជាលំដាប់។ តួយ៉ាង នៅយប់នេះដែរ ក្រសួងបានចេញសេចក្ដីប្រកាសចំពោះការធ្វើតេស្តឃើញវិជ្ជមានរហូតដល់ទៅ ៣១ករណីថ្មីទៀត នៅឯខេត្តព្រះសីហនុ។

ក្នុងនោះដែរ មាន២៩ករណី ជាជនជាតិបារាំង ជាអ្នកទេសចរណ៍ នៅក្នុងក្រុមហ៊ុនទេសចរមួយ និង២ករណីទៀត ជាជនជាតិខ្មែរ ជាមគ្គុទេសទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ជនជាតិបារាំងដែលជាអ្នកទេសចរណ៍នោះ ស្នាក់នៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ។

សរុបអ្នកឆ្លងវីរុសទាំងអស់នៅកម្ពុជា កើនដល់ ៨៤ករណីហើយ ក្នុងនោះដែរ មានស្រី ២១នាក់ និងប្រុស ៦៣។

90562090_2882694225102998_6711421913702334464_n

Photo_2020 03 22_23 29 30