ក្រសួងសុខាភិបាល ៖ យប់ថ្ងៃទី១៩ មីនា ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ឃើញ១០ករណីថ្មីទៀត ។
ក្នុងនោះដែរគឺ នៅខេត្តបាត់ដំបង ២ករណី ជនជាតិខ្មែរ ខេត្តកណ្ដាល ១ករណី ជនជាតិខ្មែរ ភ្នំពេញ ១ករណី ជនជាតិខ្មែរ កំពង់ចាម ៦ករណី ជនជាតិម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ករណីសរុបទាំងអស់អ្នកដែលបានឆ្លងវីរុសកូវីដ១៩នៅប្រទេសកម្ពុជា គឺឡើងដល់ ៤៧ករណីហើយ។