បើទោះបីជាមនុស្សដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម គ្រានៅវ័យក្មេង ជាវ័យគេកំពុងសប្បាយ តែពួកគេបែរជាឆ្លងកាត់ឧបសគ្គ រឿងរ៉ាវលំបាកជាច្រើន តែនេះក៏កុំមានការតូចចិត្តនឹងវាសនាអី ព្រោះតាមជើងលេខ អ្នកនឹងទទួលបានលាភសំណាងខ្ពស់ជាងម្ចាស់ឆ្នាំណាទាំងអស់នៅពេលចាស់ទៅ៖
អ្នកកើតឆ្នាំឆ្លូវ – គោ
ម្ចាស់ឆ្នាំឆ្លូវ រមែងត្រូវបានគេនិយមលើកឡើងតគ្នា ថាជាមនុស្សឧស្សាហ៍ព្យាយាម ហើយធ្វើអ្វី គឺធ្វើអស់ពីសមត្ថភាព មិនចេះលាក់ទេ ទៀតសោតក៏មានទេពកោសល្យអំណោយទានពីធម្មជាតិផងដែរ។
ក៏ប៉ុន្តែម្ចាស់ឆ្នាំគោ ហាក់មិនសូវពូកែខាងទំនាក់ទំនង ជាហេតុនាំឲ្យពេលខ្លះ ពួកគេបាត់បង់ឱកាស ដ្បិតបើមានសមត្ថភាពក៏ដោយ។ ចំណុចនេះ ជួនខ្លះ ពិបាកនឹងធ្វើឲ្យថ្នាក់លើ ឬអ្នកខ្ពស់ជាងខ្លួនមើលឃើញពីការខិតខំបន្តិច ជាហេតុនាំឲ្យទាមទារពេលវេលាយូរ។
តែយ៉ាងណាចូលដល់វ័យរាងចំណាស់បន្តិច ផុតស្រករយុវជន ពោលឆ្លងលើសពី ២៨ ឆ្នាំឡើងទៅ គេនឹងមានការរីកច្រើនឥតឈប់ឈរ។ មនុស្សនេះ កាន់តែចាស់ ទ្រព្យចូលកាន់តែច្រើន និងមានរបរក្នុងដៃ ល្មមឲ្យអ្នកដទៃនៅក្បែរខ្លួនមានការច្រណែននៅមិនសុខឡើយ តែគ្រប់យ៉ាងវាកើតចេញពីការខិតខំសឹងតែ ៧០ ភាគរយ មិនពឹងសំណាងទាំងស្រុងទេ។
អ្នកកើតឆ្នាំវក – ស្វា
ជាមនុស្សដែលតែងតែមានការស្រមើស្រមៃ មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងជីវិត។ ក៏ជាបុគ្គលមានភាពរហ័សរហួន តែពេលខ្លះលទ្ធផលចេញមកបែរខុសពីការរំពឹងទុក គ្រាន់ថាល្អដែរ មនុស្សនេះហ៊ានទទួលស្គាល់ចន្លោះខ្វះខាត រួចហ៊ានកែតម្រូវមិនមានការខ្មាសអៀននរណាឡើយ។
ពួកគេខិតខំណាស់ តាំងតែពីអាយុ ១៨ ឆ្នាំឡើងទៅ រហូតដល់អាយុ ៣០ ក៏មិនទាន់ស្គាល់ពាក្យថា ស្រណុកដែរ តែក៏មិនចេះត្អូញត្អែរនោះដែរ។ ម្ចាស់ឆ្នាំស្វា ជោគជ័យពិតប្រាកដមិនមែននៅល្បាក់អាយុ ៣០ ស្តើងឡើយ តែចូលដល់ ៣០ ក្រាស់ អាច ៣៩ ឬចូលជួរ ៤០ ទើបអាចផ្ទុះលាភសំណាងធំ។
ល្បាក់អាយុនេះ លុយរកបានលឿន ចាយក៏មិនអស់ ហើយអាចសល់តកូនចៅ ជារួមជីវិតចាប់មានស្ថិរភាព រាប់ថាដល់វេលាសោយសុខ លែងខ្វល់រឿងប្រាក់កាក់អ្វីទាំងអស់។
អ្នកកើតឆ្នាំថោះ - ទន្សាយ
ជាមនុស្សមានចិត្តសប្បុរស ស្វាហាប់ និងតែងតែត្រៀមខ្លួនជួយអ្នកដែលមានការខ្វះខាតជុំវិញខ្លួន។ ម្ចាស់ឆ្នាំថោះ មានចិត្តតស៊ូ មិនងាយបាក់ទឹកចិត្ត ហើយរមែងមានការជឿជាក់លើខ្លួនឯងតាំងតែពីដើមមក។
ដោយសារតែការអត់ធ្មត់ខ្ពស់ ដូច្នេះល្បឿននៃការអភិវឌ្ឍជោគជតារាសីឆ្ពោះទៅភាពខ្ពស់ត្រដែតក៏មិនយូរពេកឡើយ។ ត្រឹមតែល្បាក់អាយុ ២៥ អីទៅ គឺមើលឃើញភាពជោគជ័យបណ្តើរៗ តែក៏អរគុណដល់ការខិតខំប្រឹងប្រែង សឹងមិនបានសម្រាករបស់ម្ចាស់ឆ្នាំទន្សាយ តាំងពីមុនអាយុ ២០។ ប៉ុន្តែចំពោះបុគ្គលខ្លះ បើមើលឃើញគោលដៅធំច្រើនក្នុងជីវិត នោះក៏អាចចូលដល់អាយុ ៣០ ក្រាស់ផងដែរ ទើបសម្រេចវាបានដូចចិត្ត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក