កុំ​ដាំ​ចង្កឹះ​ចូល​ចាន​បាយ កុំ​ថត​រូប​ពេល​យប់ តំណម ៥ ពី​ចាស់​បុរាណ​មិន​ត្រូវ​ប្រមាថ​ដាច់​ខាត

តាម​ដំណាល​ពី​ចាស់​បុរាណ​តែងតែ​ប្រាប់​ជា​រឿយៗ នៅ​រឿងរ៉ាវ​ដែល​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​ជោគជតា​ល្អ​ក្នុង​ជីវិត និង​រឿង​ដែល​មិន​គួរ​ធ្វើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ក៏​ដូច​ជា​នាំ​ភាព​ភិតភ័យ​មក​កាន់​អ្នក។

ខាង​ក្រោម​យើង​បង្ហាញ​ពី​តំណម​ទាំង ៥ ដែល​អ្នក​ត្រូវ​តែ​គោរព​អនុវត្ត​តាម មិន​អាច​ប្រមាថ​បាន​ឡើយ៖

១) ពេល​ទទួល​ទាន​បាយ កុំ​ដាំ​បញ្ឈរ​ចង្កឹះ​ចូល​ចាន​បាយ

1

ហាម​ផ្តាច់​កុំ​ដោត​ចង្កឹះ​ឲ្យ​បញ្ឈរ​ចូល​ចាន​បាយ ព្រោះ​នេះ​ជា​ពិធី​សាសនា​ដែល​គេ​ធ្វើ​ដើម្បី​បូជា​និង​ថ្វាយ​បង្គំ​ដល់​មនុស្ស​ស្លាប់ បែប​នេះ​អ្នក​ត្រូវ​តែ​ជៀស ដើម្បី​ឲ្យ​កុំ​អារក្ស​អ្នកតា​មាន​ការ​យល់​ភ័ន្តច្រឡំ។

២) ពេល​ទៅ​សួរសុខទុក្ខ​អ្នក​មាន​ជំងឺ

2

​កុំ​យក​ផ្លែ​ព័រ​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ឲ្យ​សោះ ព្រោះ​វា​និមិត្តសញ្ញា​នៃ​ការ​ស្លាប់​និង​បែកបាក់ ហើយ​កុំ​យក​ផ្កា​ក្រហម​ទៅ​ឲ្យ​ពួក​គេ​ឲ្យ​សោះ ព្រោះ​តំណាង​ឲ្យ​ឈាម។ ពណ៌​ល្អ​បំផុត​សម្រាប់​យក​ទៅ​មន្ទីរ​ពេទ្យ​មាន​តែ​ពណ៌​ស​និង​លឿង ហើយ​ឲ្យ​អ្វី​ក៏​កុំ​ឲ្យ​នៅ​បរិមាណ​ចំនួន ៤ ព្រោះ​លេខ ៤ ជា​លេខ "ស្លាប់"។

៣) កុំ​ព្យួរ​ឧបករណ៍​បន្ទរ​ខ្យល់

Ice_screenshot_20210706 105856

កុំ​ដាក់​ឧបករណ៍​បន្ទរ​ខ្យល់​ក្នុង​បន្ទប់​គេង ឬ​នៅ​ក្បាល​គ្រែ ព្រោះ​វា​ត្រូវ​បាន​គេ​ជឿ​ថា ជា​សំឡេង​ទាក់ទាញ​វិញ្ញាណ​បិសាច​នៅ​ពេល​យប់ ហើយ​វា​ងាយ​នឹង​ហៅ​ពួក​វា​មក​លុកលុយ​ក្នុង​រាងកាយ​អ្នក។

៤) កុំ​ឲ្យ​សត្វ​ឆ្មា​ចម្លែក​ចូល​មក​ក្នុង​ផ្ទះ

4

កុំ​ឲ្យ​សត្វ​ឆ្មា​ដែល​កំពុង​ផើម ជិត​កើត​កូន ចូល​មក​កើត​ក្នុង​ផ្ទះ ព្រោះ​គេ​ជឿ​ថា​នឹង​នាំ​សំណាង​អាក្រក់​មក​ដល់​ម្ចាស់​ផ្ទះ។

៥) កុំ​ថត​រូប​នៅ​ពេល​យប់

ការ​ថត​រូប​នៅ​ពេល​យប់ គេ​ជឿ​ថា អ្នក​នឹង​រមែង​អាច​ឃើញ​វិញ្ញាណ​អាក្រក់ ឬ​រូបភាព​ដែល​មិន​គួរ​ឃើញ​នៅ​ក្នុង​រូបថត នោះ​វា​ជា​សារ​មិន​ល្អ ហើយ​ក៏​អាច​នាំ​ផល​អាក្រក់​ចូល​ដល់​ជីវិត​របស់​អ្នក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក