តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។
រថយន្តពណ៌ប្រផេះ
ម្ចាស់រថយន្តពណ៌ប្រផេះ ជាមនុស្សដែលខ្វល់ពីអារម្មណ៍អ្នកដទៃ ជាមនុស្សមានមន្តស្នេហ៍ពូកែវោហារ មិនចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃ ច្រើនតែទទួលបានការទុកចិត្តពីមនុស្សជុំវិញខ្លួន ។
រថយន្តពណ៌ខ្មៅ
វាគឺជាពណ៌ដែលមិនចេះសាបសូន្យ ជាពណ៌ដែលមនុស្សភាគច្រើនចូលចិត្ត ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ វាបង្ហាញថាអ្នកហាក់ដូចជាមានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់អ្នក។ អ្នកជាមនុស្សចូលចិត្តភាពប្រណីត ភាពឆើតឆាយ ចូលចិត្តធ្វើសកម្មភាពអាថ៌កំបាំង និងស្មុគស្មាញ។ អ្នកមិនចូលចិត្តបង្ហាញចរិតពិតឲ្យអ្នកដទៃឃើញទេ ដូច្នេះមនុស្សដែលនឹងចូលមកក្បែរអ្នកបាន ពួកគេត្រូវតែចេះស្វែងយក់ពីអ្នក ។
រថយន្តពណ៌បៃតង
ឡានពណ៌បៃតងជាពណ៌ដែលបង្ហាញពីសន្តិភាព បញ្ជាក់ថាម្ចាស់ឡានមានចិត្តទូលាយ ស្ងប់ស្ងាត់ ភ្លឺស្វាង ស្រឡាញ់សេរីភាព មិនចូលចិត្តភាពឯកកោ មានភាពជឿជាក់លើខ្លួនឯង ហើយក៏ជាមនុស្សមានគំនិតច្នៃប្រឌិត មិនចូលចិត្តឈ្លោះប្រកែកជាមួយអ្នកណាដែរ ។
រថយន្តពណ៌ក្រហម
ជាប្រភេទមនុស្សនៅមិននៅស្ងៀម ជាមនុស្សសកម្មគ្រប់ពេល និងស្វាហាប់ ចូលចិត្តអភិវឌ្ឍខ្លួនឯង ចូលចិត្តភាពរីករាយ មិនចម្លែកទេដែលអ្នកមានមិត្តច្រើនដូច្នេះ ។
រថយន្តពណ៌ស
ពណ៌ដ៏ពេញនិយមមួយទៀតដែលមនុស្សភាគច្រើនជ្រើសរើស ពណ៌នេះបញ្ជាក់ថាអ្នកជាមនុស្សមានវិធីសាស្រ្ត គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យល្អឥតខ្ចោះ ។ ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ ជាមនុស្សចេះផ្តល់ឱកាសឱ្យអ្នកដទៃ និងចូលចិត្តធ្វើឱ្យរឿងពិបាកក្លាយជារឿងងាយស្រួល ថែមទាំងដំណើរការទៅយ៉ាងរលូនទៀតផង ។
រថយន្តពណ៌ទឹកក្រូច
រថយន្តពណ៌ទឹកក្រូចជាអ្នកស្រឡាញ់មិត្តភាព ជាមនុស្សអារម្មណ៍ល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់ធម្មជាតិ មានភាពច្នៃប្រឌិត ចិត្តល្អ តែមាននិស្ស័យស្រលាញ់មនុស្សពិបាកបន្តិច តែមានការគិតរីកចម្រើន ហើយចូលចិត្តចុះដៃធ្វើច្រើនជាងនិយាយតែមាត់ ។
រថយន្តពណ៌ផ្កាឈូក
ម្ចាស់រថយន្តពណ៌ផ្កាឈូក មានភាពទន់ភ្លន់ កក់ក្តៅ មានមន្តស្នេហ៍ ឆ្លាតវៃ មានចំណេះដឹង និងទាន់សម័យ ជាអ្នកស្លៀកពាក់ទំនើប ហើយជាមនុស្សដែលទាន់សម័យគ្រប់កាលៈទេសៈ ។
រថយន្តពណ៌ស្វាយ
ម្ចាស់រថយន្តពណ៌ស្វាយជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ ជាអ្នកអភិរក្សនិយម មានគំនិតច្នៃប្រឌិត ចេះសង្កេតការ តែឆាប់ខឹង បើបានធ្វើអ្វីហើយច្រើនតែផ្តោតអារម្មណ៍រហូតភ្លេចគ្រប់យ៉ាងនៅជុំវិញខ្លួន ។
រថយន្តពណ៌លឿង
ម្ចាស់រថយន្តពណ៌លឿងជាមនុស្សរីករាយចូលចិត្តការផ្លាស់ប្តូរ ចេះសម្របខ្លួនទៅនឹងបរិស្ថាន និងអ្នកដទៃបានយ៉ាងងាយស្រួល ថែមជាមនុស្សសុទិដ្ឋិនិយម វៀងវៃ ធ្វើអ្វីច្រើនតែប្រកាន់ជំហរមានប្រយោជន៍ និងភាពជោគជ័យតែប៉ុណ្ណោះ។
រថយន្តពណ៌ត្នោត
ឡានពណ៌ត្នោតជាអ្នកស្រឡាញ់សណ្តាប់ធ្នាប់ មានប្រាជ្ញា តែមានចិត្តអភិរក្ស រាងមានអត្តចរិតបុរាណបន្តិច ថែមចូលចិត្តវត្ថុបុរាណ ព្រេងនិទាន ។
ពណ៌ទឹកប្រាក់
ជាមនុស្សដែលក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ រហូតដល់ថ្នាក់មានអ្នកខ្លះកើតអារម្មណ៍ច្រណែននឹងអ្នកទៀតផង ។
តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ អ្នកតែងតែចូលចិត្តធ្វើអ្វីដែលអ្នកដទៃមិនអាចគិតដល់ អ្នកមានចិត្តសប្បុរស និងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជានិច្ច ។
ពណ៌ទឹកមាស
មនុស្សម្នាក់ដែលមិនខ្វល់ពីសម្តីអ្នកដទៃ មិនខ្វល់ថាជាអ្នកណាគិតអ្វីទេ អ្នកនឹងធ្វើតាមបេះដូងខ្លួនឯង។ ចូលចិត្តពឹងផ្អែកលើខ្លួនឯងជាជាងពឹងផ្អែកលើអ្នកដទៃ មិនពឹងដង្ហើមអ្នកដទៃដើម្បីរស់ឡើយ អ្នកថែមទាំងស្រឡាញ់ភាពឯកជន មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយក៏មិនចូលចិត្តភាពវឹកវរដែរ ។
ប្រភព៖ Knongsrok