បើអ្នកឆ្លាត អ្នកត្រូវតែដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ។ យ៉ាងណាមិញ ក្នុងរឿងទាំង ៦ យ៉ាងនេះ បើអ្នកអាចរក្សាភាពស្ងាត់ស្ងៀម នឹងធ្វើឱ្យអ្នកកាន់តែមានតម្លៃ កាន់តែមានក្ដីសុខ សំណាងល្អកាន់តែច្រើន។
១. និយាយដើមអ្នកដទៃ
មនុស្សជាច្រើន ចូលចិត្តវិនិច្ឆ័យ និយាយដើមអ្នកដទៃណាស់។ ការនិយាយជាញឹកញាប់អំពីភាពទន់ខ្សោយរបស់អ្នកដទៃនៅពីក្រោយខ្នងគេ គឺជារឿងតែមួយគត់ដែលធ្វើឱ្យអ្នកខាតបង់ពរជ័យ។ ការនិយាយពីក្រោយខ្នង និយាយមិនល្អពីអ្នកដទៃមិនត្រឹមតែបំពានគេប៉ុណ្ណោះទេ តែក៏បំផ្លាញសំណាងខ្លួនឯងដែរ។
២. ពាក្យសម្ដីធ្វើបាបអ្នកដទៃ
ពាក្យកក់ក្តៅក្នុងរដូវរងា ប៉ុន្តែពាក្យអាក្រក់នឹងបង្កគ្រោះថ្នាក់ក្នុងខែមិថុនា។ ក្នុងជីវិត កុំនិយាយពាក្យដែលធ្វើឱ្យអ្នកដទៃធុញថប់។ ក្នុងពេលជាមួយគ្នានេះ អ្នកក៏នឹងបាត់បង់សុភមង្គលផងដែរ។ ទោះអ្នកនិយាយត្រូវក៏ដោយ កុំធ្វើរឿងល្ងង់ កុំយកកំហុសអ្នកដទៃ មកនិយាយបំផ្លាញ បំបាក់ទឹកចិត្តគេឱ្យសោះ។
៣. ពាក្យមិនគោរពចំពោះឪពុកម្តាយ
ឪពុកម្តាយគឺជាមនុស្សដែលជួយយើងច្រើន ពួកគាត់ក៏ជាមនុស្សដែលយើងត្រូវដឹងគុណផងដែរ។ ជាពិសេសនៅពេលនិយាយជាមួយឪពុកម្តាយអ្នកត្រូវយកចិត្តទុកដាក់។ កុំនិយាយអ្វីដែលធ្វើឱ្យឪពុកម្តាយរបស់អ្នកឈឺចាប់។
៤. ពាក្យត្អូញត្អែរ
ការត្អូញត្អែរគឺជាអ្វីដែលយើងតែងតែនិយាយ។ ពេលខ្លះនៅពេលដែលអ្វីៗមិនដំណើរការ យើងតែងតែបន្ទោសអ្នកដទៃ និងសូម្បីតែជោគវាសនាខ្លួនឯង។
៥. ពាក្យខឹង
ពេលខឹងយើងគួរព្យាយាមនៅស្ងៀម ព្រោះបើនិយាយចេញច្បាស់ជានាំឱ្យខូចខាត។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការនិយាយរបស់អ្នកនៅពេលអ្នកខឹង អ្នកនឹងបាត់បង់អ្វីៗដែលល្អ មិនថាទំនាក់ទំនងរបស់អ្នកល្អយ៉ាងណាទេ ប្រសិនបើអ្នកនិយាយដោយមិនគិត វានឹងធ្វើឱ្យអ្នកដទៃនៅឆ្ងាយពីអ្នកតែប៉ុណ្ណោះ។ មនុស្សឆ្លាតនិយាយតិចយល់ច្រើន មានតែមនុស្សល្ងីល្ងើទេដែលចូលចិត្តជេរប្រមាថដល់ពិភពលោក។
៦. ពាក្យកុហក
ការកុហកមានពីរប្រភេទ គឺចេតនាល្អ និងចេតនាអាក្រក់។ បើវាមកពីចេតនាល្អក៏មិនអីដែរ។ ប៉ុន្តែប្រសិនបើវាមកពីចេតនាអាក្រក់ អ្នកនឹងធ្វើឱ្យអ្នកដទៃបាត់បង់ការទុកចិត្ត ហើយអ្នកនឹងរុញច្រានពរជ័យចេញ៕