មនុស្សដែលមានតែ ១ ចំណុចនេះក៏គ្រប់គ្រាន់នឹងអាចធ្វើឱ្យខ្លួនឯងមានសំណាងច្រើននៅក្នុងជីវិតនេះហើយ។ តើអ្នកមានលក្ខណៈមួយចំណុចនេះដែរឬទេ?
១. មនុស្សស្មោះកើតចេញពីចិត្ត
មនុស្សស្មោះត្រង់ពិតប្រាកដ មិនពឹងផ្អែកលើសកម្មភាពខាងក្រៅទេ តែពឹងផ្អែកលើការបញ្ចេញមតិខាងក្នុង។ ដរាបណាអ្នករស់នៅដោយស្មោះត្រង់ និងមានចិត្តបរិសុទ្ធ ទេវតានឹងរៀបចំរឿងល្អៗឱ្យចូលមកក្នុងជីវិតអ្នក។ អំពើល្អរបស់អ្នកនឹងត្រលប់មកអ្នកវិញជាយថាហេតុ។ ភាពថ្លៃថ្នូរមិនឆ្ងាយប៉ុន្មានទេ ប៉ុន្តែត្រូវបានលាក់នៅពីក្រោយបេះដូងស្មោះត្រង់។ ពេលមនុស្សស្មោះត្រង់ជួបបញ្ហា គាត់នឹងមានវិធីការពារខ្លួនជានិច្ច។ វាមើលទៅមានគ្រោះថ្នាក់ ប៉ុន្តែតាមពិតវាគ្មានគ្រោះថ្នាក់។
អាស្រ័យហេតុនេះ ប្រភពនៃសុភមង្គល និងសំណាងក្នុងជីវិតកើតចេញពីភាពស្មោះត្រង់។ បើមនុស្សរស់នៅក្នុងលោកនេះ បើគេចង់មានសុភមង្គល និងសំណាង រឿងដំបូង និងសំខាន់បំផុតដែលត្រូវធ្វើ គឺធ្វើជាមនុស្សស្មោះត្រង់ មើលពិភពលោកដោយកែវភ្នែកទន់ភ្លន់ និងរស់នៅដោយសុភមង្គល។
ជីវិតរបស់មនុស្សទៀងត្រង់ គឺសាមញ្ញបំផុត ៖ ថែរក្សាគ្រួសារអ្នក រាប់អានមិត្តភ័ក្តិដោយស្មោះ មានចិត្តស្លូតបូត និងរួសរាយជាមួយមនុស្សប្លែកៗថ្មីៗ។ តែងតែគិតពីអ្នកដទៃ និងជួយអ្នកដទៃតាមលទ្ធភាពដែលអាចធ្វើទៅបាន។
២. ប្រភពនៃសុភមង្គល និងសំណាង គឺស្ថិតនៅក្នុងពាក្យមួយម៉ាត់ប៉ុណ្ណោះ
មិនថាជីវិតនេះលំបាក និងអយុត្តិធម៌យ៉ាងណាទេ យើងត្រូវរក្សាភាពស្មោះត្រង់ និងភាពថ្លៃថ្នូរនៃបុគ្គលិកលក្ខណៈនៅក្នុងចិត្តរបស់យើង។ ការធ្វើអំពើល្អមិនដែលខុសទេ ព្រោះវាផ្តល់ភាពកក់ក្តៅដល់ជីវិតនេះ ហើយអ្នកក៏នឹងកាន់តែមានសុភមង្គល និងរស់នៅកាន់តែស្រស់ស្អាតថែមទៀត។ ដោយចិត្តល្អ យើងប្រាកដជានឹងទទួលបានរបស់ដែលមានន័យ។ ផ្ទុយទៅវិញ បើយើងបោះចោលនូវចេតនាល្អ ជីវិតយើងនឹងងងឹត ហើយធ្លាក់ក្នុងភាពក្រីក្រ ជីវិតជួបបញ្ហា ក៏គ្មានផ្លូវណាអាចចេញរួចដែរ៕