មនុស្សដែលមានលក្ខណៈទាំង ៦ ចំណុចនេះ អ្នកកុំភ័យថាជីវិតនេះអ្នកក្រលំបាកឱ្យសោះ ដ្បិតថាអាចនឹងហត់នឿយបន្តិច តែឱ្យតែអ្នករក្សាគុណសម្បត្តិទាំង ៦ នេះ លុយ និងសំណាងតាមរកអ្នកគ្រប់ទីកន្លែង។
១. ចេះរីករាយនឹងពេលវេលាពេលនៅតែម្នាក់ឯង
មនុស្សដែលមានទេពកោសល្យ តែងតែចេះប្រើពេលវេលានៅម្នាក់ឯងបានយ៉ាងល្អ។ នៅពេលដែលពួកគេនៅម្នាក់ឯង ពួកគេនឹងដឹងពីរបៀបធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍។
មនុស្សប្រភេទនេះ នឹងជ្រើសរើសប្រើពេលវេលាគិតយ៉ាងម៉ត់ចត់អំពីគ្រប់រឿង និងគ្រប់បញ្ហា។ នោះហើយជាមូលហេតុដែលពួកគេរស់នៅប្រកបដោយប្រាជ្ញាបំផុត។ ពួកគេមិនដែលចូលរួមក្នុងស្ថានភាពសង្គមច្រើនពេក ឬទាក់ទងជាមួយមនុស្សជាច្រើនទេ ដូច្នេះពួកគេកម្រនឹងបញ្ចេញមតិ ឬនិយាយដើមអ្នកដទៃណាស់។
២. ពូកែស្តាប់
មនុស្សខ្លះ ពូកែតែនិយាយ តែមិនចេះស្ដាប់ មនុស្សនិយាយច្រើន ច្រើនតែអត់ប្រយោជន៍ តែមនុស្សដែលពូកែស្ដាប់ គឺជាមនុស្សដែលមានគុណសម្បត្តិធំ។ មនុស្សដែលមានកម្រិតបញ្ញាខ្ពស់ ចូលចិត្តស្ដាប់ច្រើនជាងនិយាយ មនុស្សពូកែស្ដាប់ មិនចូលចិត្តបញ្ចេញមតិអត់ប្រយោជន៍ឡើយ ដូច្នេះហើយ ប្រភេទមនុស្សដែលពូកែស្ដាប់ ច្រើនតែទទួលបានការគោរព និងឱ្យតម្លៃពីមនុស្សជុំវិញខ្លួន។
៣. រីករាយក្នុងការក្រេបចំណេះគ្មានដែនកំណត់
ប្រភេទមនុស្សដែលតែងតែរក្សាចំណង់ក្នុងការសិក្សា គឺជាមនុស្សដែលមានចិត្តចង់ដឹងចង់ឮក្នុងសង្គមនេះ។ សម្រាប់ពួកគេកាន់តែរៀន កាន់តែរីករាយនឹងចំណេះដឹងថ្មីៗ ដូច្នេះពួកគេព្យាយាមអស់ពីសមត្ថភាព។ មនុស្សល្ងង់មានគំនិតខុសក្នុងការរៀន ដូច្នេះពួកគេបោះបង់ការបណ្ដុះចំណេះដឹងបន្ថែមសម្រាប់ខ្លួនឯង។ មនុស្សឆ្លាតយល់ពីអ្វីដែលពួកគេត្រូវការ ហើយគួរតែស្វែងរកអ្វីដែលគេកំពុងតែដេញតាម។
៤. យល់ពីខ្លួនឯងច្បាស់
មនុស្សម្នាក់ៗគួរតែយល់ច្បាស់ពីតួនាទី និងសមត្ថភាពសង្គមរបស់ខ្លួនឱ្យបានច្បាស់។ មនុស្សមានប្រាជ្ញាគួរយល់ខ្លួនឯងឱ្យកាន់តែស៊ីជម្រៅ និងយល់ច្បាស់ពីជំហររបស់ខ្លួន ទើបមានឋានៈល្អបំផុតគ្រប់ពេលវេលា។
៥. មានសេចក្តីស្រឡាញ់សម្រាប់ជីវិត
ល្បឿននៃជីវិតសង្គមកាន់តែលឿនទៅៗ មនុស្សជាច្រើនលែងជឿលើស្នេហាហើយ។ នៅពេលអ្នករៀនស្រលាញ់ជីវិត អ្នកនឹងរស់នៅកាន់តែមានន័យ។
៦. តែងតែចង់ដឹងចង់ឃើញអំពីអ្វីៗគ្រប់យ៉ាង
ដោយសារតែការចង់ដឹងចង់ឃើញ មនុស្សមានការសង្ស័យលើអ្វីៗទាំងអស់។ ពេលវេលាអាចធ្វើឱ្យមនុស្សខ្វិន ពេលវេលាអាចធ្វើឱ្យមនុស្សភ័យខ្លាចក្នុងការដើរទៅមុខ។ ប៉ុន្តែសម្រាប់មនុស្សឆ្លាត ពួកគេនឹងប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងនៅពេលអនាគត៕