គន្លឹះមើលចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ តាមរយៈការទទួលទានអាហារ តាមរបៀបទាំង​ ៤ នេះ

ការមើលឃើញតាមធម្មជាតិរបស់មនុស្សនៅតុអាហារ អាចជួយឱ្យអ្នកដឹងថាអ្នកគួរសេពគប់ជាមួយអ្នកណា ហើយអ្នកណាត្រូវការកាត់ចំណងចោល ឈប់រាប់រក។

ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​ស្វែង​រក​ផល​ប្រយោជន៍។ ប្រហែលជានោះហើយជាមូលហេតុដែលមនុស្សម្នាក់មើលទៅមានមន្តស្នេហ៍នៅខាងក្រៅ ប៉ុន្តែនៅខាងក្នុងអ្នកមិនដឹងថា គេអាចធ្វើអ្វីសម្រាប់អ្នកបានទេ។ មនុស្សម្នាក់ៗសុទ្ធតែពាក់ស្រោមមុខ ដូច្នេះវាពិតជាលំបាកណាស់ក្នុងការដឹងពីធម្មជាតិពិតរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែតាមរយៈវិធីនៃការញុំាអាហារ យើងអាចសម្គាល់ពីធម្មជាតិរបស់មនុស្សម្នាក់បានយ៉ាងច្បាស់លាស់ថា អ្នកណាល្អពិត ឬអ្នកណាចរិតមិនកើត។

Cover Copy

១. មនុស្សញ៉ាំលឿនពេក

អ្នក​ដែល​ញ៉ាំ​លឿន​ពេក​ តែងតែ​សម្លឹង​មើល​គេ​ឃើញ​ថា ​ពួកគេជាមនុស្ស​ប្រញាប់​ និង​តស៊ូ។ ក្នុង​មួយ​ជីវិត​នេះ ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​គួរ​ញ៉ាំ​អី​ប្រញាប់​បែប​នេះ​ដែរ។ តាម​រយៈ​ការ​ហូប​ចុក​នេះ​អាច​មើល​ឃើញ​ថា ​មនុស្ស​ម្នាក់​នេះ​រស់​នៅ​ពេញ​មួយ​ជីវិត គេ​ចូល​ចិត្ត​ចំណាយ​ពេល​មើល​ថែ​អ្វីៗ​ជា​ច្រើន។ ជីវិតរបស់មនុស្សនេះក្រោយមកក្លាយជាអ្នកមាន ប៉ុន្តែពួកគេតែងតែប្រញាប់ ទោះ​បី​ជា​ពួក​គេ​មាន​លុយ​ច្រើនក៏ដោយ ក៏មិនមានពេលសម្រាកលម្ហែដែរ។

២. ញ៉ាំយឺតពេក

ប្រភេទ​មនុស្ស​ដែល​ញ៉ាំ​យឺតៗ​បង្ហាញ​ថា ​ពួកគេ​សប្បាយ​ចិត្ត​តាំង​ពី​ក្មេង​មក​ម្ល៉េះ ឬ​ថា​បុគ្គលិក​លក្ខណៈ​របស់​ពួកគេ​គឺ​រីករាយ​ខ្លាំង​បំផុត មិន​ខ្វល់ខ្វាយ និង​សុទិដ្ឋិនិយម។ ចាស់ព្រឹទ្ធាចារ្យនៅតែពោលថា « មនុស្សយឺតពេលស៊ីបាយនឹងបានសុខនៅពេលក្រោយ មិនរងទុក្ខ មិនសូវខ្វល់ច្រើន ក៏ជាមនុស្សដែលមិនសូវនឹងននឹងការងារដែរ »។ ជីវិត​របស់​បុគ្គល​នេះ​មាន​ជីវភាព​ធូរធារសមល្មម។

Fa65400f14482ae3d891447a77001c37

៣. ញ៉ាំកំពប់

ប្រភេទ​អ្នក​ទទួល​ទាន​ប្រភេទ​នេះ​ ច្រើន​តែ​ជា​អ្នក​និយាយ​មិន​ដឹងអី ហើយ​មាន​ចិត្ត​មិន​ស្ងប់ប៉ុន្មានទេ។ ក្នុង​ជីវិត​ពួកគេ​ច្រើន​តែ​មិន​សម្រេច​ចិត្តអ្វីបានឡើយ ហើយ​មិន​ដែល​មាន​យោបល់​ក្នុង​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ទេ។ ជីវិត​របស់​ពួកគេ​ក៏​មាន​បញ្ហា​ជាច្រើន​ផងដែរ ជាពិសេស​នៅពេលដែល​ពួកគេ​មិនដែល​មាន​ភាព​ស្អាតស្អំ​។ បើនិយាយពីរូបរាង បុគ្គលនេះមិនអាចទាក់ទាញអ្នកដទៃបានឡើយ។

៤. មនុស្សទំពារធ្វើឱ្យមានសំឡេងរំខាន

ការ​បញ្ចេញ​សំឡេង​ពេល​ញ៉ាំ​អាហារ​បង្ហាញ​ពី​ការ​ខ្វះ​សុជីវធម៌ ហើយ​មនុស្ស​ច្រើន​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្ជិល គ្មាន​សមត្ថភាព និង​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា។ បើ​មនុស្ស​នេះ​ជា​មនុស្ស​ប្រុស ជាប្រភេទមនុស្សចូលចិត្តដេកស៊ី ​មិន​ចង់​រក​លុយ​ដើម្បី​លើក​កម្ពស់​ជីវិត​ខ្លួន​ឡើយ៕

A3332ee9d22737e9a499d5689e77c6a5