រឿងទាំង ៨ យ៉ាងនេះ សូមកុំប្រព្រឹត្តិឱ្យសោះ ចូរព្យាយាមចៀសឱ្យឆ្ងាយ ព្រោះបើអ្នកធ្វើរឿងទាំងនេះ វានឹងនាំឱ្យរាសីដាក់ ជីវិតនឹងខាតលាភសំណាង ជួបតែរឿងមិនល្អ ព្រោះតែទទួលផលកម្មពីអ្វីដែលយើងបានធ្វើទាំងនេះ។
១. លោភលន់ខ្លាំងពេក
ភាពលោភលន់ខ្លាំងហួសហេតុពេក ជាហេតុនាំឱ្យប៉ះពាល់ដល់សុភមង្គលរបស់ខ្លួនឯង។ មនុស្សជាច្រើនបានភ្ញាក់ខ្លួន និងដឹងថា អ្វីដែលខ្លួនមានរហូតមកដល់ពេលនេះ មិនបានរួមចំណែកច្រើនដល់សុភមង្គលរបស់ពួកគេទេ។ មែនទែនទៅ ពេលខ្លះរឿងតិចតួច និងភាពសាមញ្ញ បែរជាធ្វើឱ្យយើងមានក្ដីសុខបំផុតទៅវិញ។
២. ឃោរឃៅពេក
ព្រះមានគុណធម៌ និងពរជ័យ។ បើអ្នករស់នៅក្នុងជីវិត មានចិត្តគំនិតអាក្រក់ ឃោឃៅខ្លាំងពេក ប្រព្រឹត្តតែអំពើអាក្រក់ អ្នកប្រាកដជាជួបនឹងកម្មផល តបត្រឡប់មករកអ្នកវិញមិនខាន។
៣. ទាញយកប្រយោជន៍ពីអ្នកដទៃ
អ្នកមិនគួរគិតថា រឿងតូចតាចមិនប៉ះពាល់ដល់សំណាងល្អរបស់អ្នកឡើយ។ មនុស្សជាច្រើនក្នុងជីវិតនេះ ពិតជាចូលចិត្តទាញយកប្រយោជន៍ពីអ្នកដទៃណាស់។ លើលោកនេះ គ្មានអាហារណាដែលឥតគិតថ្លៃ ហើយក៏គ្មានអ្នកណាឱ្យអ្វីដល់អ្នកទទេរៗនោះដែរ។ យ៉ាងណា មនុស្សដែលគិតតែប្រយោជន៍ ចូលចិត្តកេងចំណេញលើអ្នកដទៃ គឺជាមនុស្សដែលនឹងបាត់បង់ពរជ័យនៅក្នុងជីវិតទៅថ្ងៃមុខ។
៤. ធ្វើបាបអ្នកដទៃ
ក្នុងការទាក់ទងជាមួយមនុស្ស ពេលជួបអ្នកដទៃក្នុងការលំបាក អ្នកគួរតែជួយគេ។ ក្នុងជីវិតនេះ មានតែការជួយសង្គម ទើបជីវិតមានន័យពិតប្រាកដ។ ទន្ទឹមនឹងនេះ អ្នកដែលមិនជួយ និងតែងតែធ្វើបាបអ្នកដទៃនឹងឆាប់ទទួលរងនូវការសងសឹក ផលកម្មតបស្នងមកវិញ។
៥. មិនគោរពឪពុកម្តាយ
ឪពុកម្តាយជាអ្នកផ្តល់កំណើត និងចិញ្ចឹមយើង។ ដូច្នេះហើយ ភាពកតញ្ញូតាធម៌ មិនត្រឹមតែជាការតបស្នងនូវគុណធម៌នៃការផ្តល់កំណើត និងការចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះពរជ័យសម្រាប់ខ្លួនអ្នកផងដែរ។ ប្រសិនបើអ្នកមិនគោរពឪពុកម្តាយរបស់អ្នក បើអ្នកមិនស្តាប់បង្គាប់ ឬមើលងាយឪពុកម្តាយ គុណធម៌របស់អ្នកនឹងត្រូវខូចខាតយ៉ាងខ្លាំង។
៦. កុហក
បើអ្នកកុហកថ្ងៃនេះ កុំរំពឹងថាអ្នកដទៃនឹងជឿជាក់លើអ្នកទៅថ្ងៃមុខ។ ភាពជឿជាក់គឺជាគោលការណ៍ជាមូលដ្ឋាននៃជីវិតនេះ។ ប្រសិនបើអ្នកកុហកច្រើន ហើយចូលចិត្តបោកបញ្ឆោតអ្នកដទៃ អ្នកនឹងបាត់បង់ទំនុកចិត្ត និងតម្លៃពីអ្នកដទៃដូចគ្នា។
៧. ខ្ជះខ្ជាយ
អ្វីក៏ដោយដែលយើងរីករាយក្នុងជីវិត គឺជាការខិតខំប្រឹងប្រែងរបស់យើង ហើយគួរត្រូវបានកោតសរសើរ។ ឱ្យតម្លៃចំពោះផលនៃការងាររបស់អ្នកដទៃ និងផលនៃកម្លាំងពលកម្មខ្លួនឯង។ ហេតុដូច្នេះហើយ អ្វីក៏ដោយ មិនគួរខ្ជះខ្ជាយជាដាច់ខាត។
៨. រស់នៅដោយគ្មានការដឹងគុណ
ក្នុងជីវិតនេះ ការរស់នៅដោយមិនដឹងគុណអ្នកដែលបានជួយអ្នក គឺជាប្រភេទមនុស្សដែលអ្នកមិនគួរសេពគប់នោះឡើយ។ ចងចាំសេចក្តីសប្បុរសរបស់អ្នកដទៃ ហើយគិតអំពីការឆ្លើយតបចំពោះពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មនុស្សដែលចេះដឹងគុណ ទើបជីវិតចម្រុងចម្រើន មិនចេះស្រកស្រុត៕