បើអ្នកជឿលើហេតុ និងផល ត្រូវរៀននិយាយឱ្យបានល្អ មិនមែនមានមាត់ចេះតែនិយាយតាមតែចិត្តនឹកឃើញនោះឡើយ។ យ៉ាងណាក៏ដោយ ដូចពាក្យគេថា លាភ ឬគ្រោះកើតព្រោះតែមាត់។ មនុស្សដែលឆ្លាត រមែងចេះគិតមុននឹងនិយាយ ដឹងអ្វីគួរ និងអ្វីដែលមិនគួរនិយាយ។ ៦ ចំណុចនេះ មនុស្សឆ្លាតមិននិយាយឡើយ ព្រោះគេដឹងថា រឿងទាំងនេះ បើនិយាយចេញទៅហើយនឹងនាំឱ្យមានបញ្ហា ឬអាចនាំស៊យដាក់ខ្លួនក៏ថាបាន។
១. ចាប់កំហុសអ្នកដទៃ និយាយដដែលៗ
ជារឿយៗមនុស្សម្នាក់ចូលចិត្តវិនិច្ឆ័យកំហុសរបស់អ្នកដទៃ។ ការនិយាយជាញឹកញាប់អំពីភាពទន់ខ្សោយរបស់អ្នកដទៃនៅពីក្រោយខ្នង គឺកាត់បន្ថយពរជ័យផ្ទាល់ខ្លួនរបស់អ្នក។ ការប្រើពរជ័យរបស់អ្នកដើម្បីលុបបំបាត់កម្មផលអ្នកដទៃ គឺជារឿងល្ងង់ណាស់។ វាមិនត្រឹមតែធ្វើឱ្យអ្នកដទៃឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លួនឯងខាតលាភទៀតផង។
២. ពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់
សម្ដីជាអាវុធ និយាយមិនស្រួល ចាក់ដោតសម្លាប់ចិត្តអ្នកដទៃបាន។ ដូច្នេះហើយ កុំនិយាយនូវអ្វីដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ឬកើតក្ដីក្ដៅក្រហាយ។ បើអ្នកនិយាយស្ដីមិនចេះគិត យូរៗទៅអ្នកនឹងបាត់បង់ញាតិមិត្ត រឹតតែបាត់បង់សុភមង្គលផ្ទាល់ខ្លួនផងដែរ។ ទោះអ្នកនិយាយត្រូវក៏ដោយ កុំធ្វើរឿងល្ងង់ កុំនិយាយនូវអ្វីដែលមិនគួរនិយាយឱ្យសោះ។
៣. ពាក្យគំរោះគំរើយលើឪពុកម្ដាយ
ឪពុកម្តាយគឺជាមនុស្សដែលជួយយើងច្រើន ពួកគេក៏ជាមនុស្សដែលយើងត្រូវដឹងគុណផងដែរ ជាពិសេសនៅពេលនិយាយជាមួយឪពុកម្តាយយើងត្រូវយកចិត្តទុកដាក់។ កុំនិយាយមិនសមរម្យ ឬធ្វើបាបឪពុកម្តាយ។
៤. ពាក្យត្អូញត្អែរ
ការត្អូញត្អែរគឺជាអ្វីដែលមនុស្សមួយចំនួនធំតែងតែធ្វើ។ ពេលខ្លះនៅពេលដែលអ្វីៗមិនដំណើរការ យើងតែងតែបន្ទោសអ្នកដទៃ ឬតូចចិត្តនឹងជោគវាសនាខ្លួនឯង។ តាមពិត ពាក្យបែបនេះគ្រាន់តែធ្វើឱ្យខ្លួនយើងកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះ។
៥. និយាយទាំងកំហឹង
ពេលខឹងយើងគួរតែព្យាយាមរក្សាភាពស្ងៀមស្ងាត់ ព្រោះបើនិយាយចេញភ្លាមៗនឹងនាំឱ្យខូចចិត្ត។ អ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតទេ ដូច្នេះអ្នកនឹងនិយាយដោយមិនគិតអ្វីទាំងអស់។ អ្នកនិយាយដោយមិនគិតច្រើន នោះអ្នកដទៃនឹងកាន់តែមិនពេញចិត្ត ហើយគ្រោះមហន្តរាយ និងសំណាងអាក្រក់នឹងកើតមានតាមក្រោយ។ មនុស្សឆ្លាតនិយាយតិច យល់ច្រើន។ មនុស្សល្ងីល្ងើ និយាយច្រើន និយាយដោយមិនគិត។
៦. ពាក្យកុហក
ការកុហកមានពីរប្រភេទ គឺចេតនាល្អ និងចេតនាអាក្រក់។ បើអ្នកមានបំណងល្អ វាមិនអីទេ បើមានចេតនាអាក្រក់កុំនិយាយ។ ក្នុងនាមជាមនុស្សម្នាក់ អ្នកគួរនិយាយពាក្យពិត និងគួរឱ្យទុកចិត្ត។ ប្រសិនបើមនុស្សម្នាក់និយាយកុហក ថាមពលល្អនឹងមិនមាននៅទីនោះទេ ដូច្នេះកុំបំផ្លាញពរជ័យរបស់អ្នក៕