ប្រយ័ត្នរាសីដាក់! បើមិនចង់ឱ្យជីវិតអ្នកមិនស្រកស្រុត ដុនដាប ដាច់ខាតកុំបន្ទោសមនុស្ស ៤ ក្រុមនេះ

មនុស្សដែលស្ថិតក្នុង ៤ ក្រុមនេះ គឺជាមនុស្សដែលស្និទ្ធស្នាលជាមួយនឹងអ្នកបំផុត ដូច្នេះហើយ មិនថាមានរឿងអ្វីក៏ដោយ ដាច់ខាតកុំស្រែកគំហក ស្ដីបន្ទោស ខឹងសម្បារចំពោះពួកគាត់ឱ្យសោះ បើមិនដូច្នោះទេ ដំណើរជីវិតរបស់អ្នកមិនអាចដុះដាលបានល្អឡើយ។

Cover Copy

១. កុំបន្ទោសឪពុកម្តាយក្រីក្រ

ឪពុកម្តាយបានផ្តល់ជីវិត និងចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីកើតរហូតដល់ធំដឹងក្ដី។ តាម​សមត្ថភាព​របស់​ពួកគេ ពួកគាត់អាចផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគាត់​មាន និង​ផ្តល់​ឱ្យ​អស់ពី​សមត្ថភាព​ដល់​កូនៗ​តាមដែលអាចធ្វើទៅបាន។ ហេតុដូច្នេះហើយ ត្រូវចេះដឹងគុណ កុំបន្ទោសឪពុកម្តាយក្រីក្រ ព្រោះជីវិតនេះមិនដូចការរំពឹងទុក ឬបានតាមចិត្តចង់របស់យើងទេ។

ឪពុកម្តាយផ្ដល់ជីវិតដល់យើង ដូច្នេះហើយទៅថ្ងៃមុខអនាគត និងជីវិតចុងក្រោយរបស់គាត់ គឺមានតែពឹងផ្អែកលើកូនស្រីប្រុសនេះហើយ។ របៀបដែលអ្នករស់នៅក្នុងជីវិតរបស់អ្នក អនាគតរបស់អ្នកនឹងទៅជាយ៉ាងណា អាស្រ័យលើថាតើអ្នកខំប្រឹងប្រែង ឬរីកចម្រើនបានដល់កម្រិតណា។ ទោះ​បី​ជា​ជីវិត​លំបាក ​ឬ​ក្រ​ក៏​ដោយ ចូរ​ដឹង​គុណ និង​កតញ្ញូ​ចំពោះ​ឪពុក​ម្ដាយជានិច្ច។

Adbe50b5b99ecfb58103e213b04db15d

២. កុំបន្ទោសបងប្អូន នូវការបំពេញកាតព្វកិច្ចចំពោះឪពុកម្ដាយ

ការ​គោរព​មាតាបិតា​ជា​កាតព្វកិច្ច​របស់​អ្នក ការ​គោរព​មាតាបិតា​ នឹងជួយឱ្យ​ចិត្ត​បានស្ងប់។ ដូច្នេះកុំប្រៀបធៀបខ្លួនអ្នកជាមួយបងប្អូនបង្កើតរបស់អ្នក មនុស្សគ្រប់គ្នានឹងមានវិធីផ្សេងគ្នានៃការធ្វើជាកូនល្អ។ ជាពិសេសនៅពេលដែលឪពុកម្តាយអ្នកឈឺ អ្នកគួរតែចូលរួមចំណែកជាថវិកា និងការខំប្រឹងប្រែងមើលថែពួកគាត់ ហើយមិនត្រូវមានការជំទាស់អ្វីជាមួយបងប្អូនដទៃទៀតឡើយ។

ធ្វើខ្លួនឱ្យល្អជាឪពុកម្តាយរបស់អ្នក ហើយមិនចាំបាច់ប្រៀបធៀបទេ។ ការ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​បងប្អូន​នឹង​ច្បាស់​ជា​បង្ក​ជម្លោះ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខកចិត្ត និង​ខូចចិត្តជាខ្លាំង។ គ្រាន់តែបំពេញកាតព្វកិច្ចរបស់អ្នក និងគោរពឪពុកម្តាយរបស់អ្នកតាមរបៀបដ៏បរិសុទ្ធបំផុត។ បើ​អ្នក​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក នោះគឺជាកត្តញ្ញូក្លែងក្លាយហើយ។

70d08d1bee92b33d5fa23c785fbb1d90

៣. កុំបន្ទោសប្រពន្ធ

ប្តី​ប្រពន្ធ​ជា​មនុស្ស​កាន់​ដៃ​គ្នា​រហូត​ដល់​ចាស់​ ត្រូវរស់នៅ​ជាមួយ​គ្នា ​ចិញ្ចឹម​បីបាច់ថែរក្សាកូន​ជាមួយ​គ្នា ដូច្នេះ​​​ត្រូវ​យល់​ដឹង ​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ យ៉ាងណាមិញ បុរសខ្លះពេលរស់នៅក្នុងភាពក្រីក្រ ពិបាកតោកយ៉ាក តែងតែស្តីបន្ទោសឈ្លោះទាស់ជាមួយប្រពន្ធ ដោយគិតថាព្រោះតែប្រពន្ធទើបជួបតែរឿងអាក្រក់ឮ រកស៊ីមិនឡើង។ ជាក់ស្ដែងបុរស​ដែល​មាន​សមត្ថភាព ​នឹង​មិន​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ ពួកគេតែងតែស្វែងរកមូលហេតុពីខ្លួនឯងជាមុនសិន មុននឹងស្ដីបន្ទោស ឬរករឿងឈ្លោះជាមួយនឹងប្រពន្ធ។

14e2803357567b4a9214fc3d151b8f89

៤. កុំស្ដីបន្ទោស ជះកំហឹងទៅលើកូនៗ

មនុស្សមួយចំនួនក្នុងជីវិត នៅពេលដែលពួកគេត្រូវបានគេប្រព្រឹត្តមិនល្អនៅកន្លែងធ្វើការ ឬស្ថិតក្រោមសម្ពាធខ្លាំងពេកក្នុងជីវិត មានអារម្មណ៍មិនល្អ ហើយគ្មានកន្លែងណាដើម្បីសម្រាលទុក្ខខ្លួនឯង នោះនឹងបញ្ចេញកំហឹងទៅលើកូនខ្លួនឯង។ ពួក​គេ​គិត​ថា ការ​បន្ធូរអារម្មណ៍ទៅកាន់​កូន វា​ជា​រឿង​ធម្ម​ជាតិ​ដែល​ពួក​គេ​ខឹង គ្មានអ្វីដែលខុសនោះឡើយ។ ប៉ុន្តែ​អ្នកត្រូវដឹងថា កូនៗ​របស់អ្នក​នឹង​សប្បាយចិត្ត​នៅពេលដែល​បរិយាកាស​គ្រួសារ​កក់ក្តៅ ហើយ​ឪពុកម្តាយ​ក៏​ស្រលាញ់​គ្នា​។

ដូច្នេះក្នុងនាមជាឪពុកម្តាយ អ្នកត្រូវតែយល់ថា ទោះបីកូននៅក្មេងក៏ដោយ ក៏ពួកគេនៅតែមានតម្លៃ ដូច្នេះមិនថារាងកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍ទេ ពួកគេមិនគួរត្រូវទទួលរងនូវការ​វាយដំ ជាន់​ឈ្លី​ ស្រែកគំហក ស្ដីបន្ទោស ជះកំហឹងពីអ្នកដែលជាឪពុកម្ដាយនោះឡើយ៕