គេថាកុំមើលមនុស្សត្រឹមតែជួបមួយភ្លែត កុំវិនិច្ឆយមនុស្សត្រឹមតែសម្បកក្រៅ តែយ៉ាងណាមិញ នអាកប្បកិរិយាទាំង ២ នេះ អាចឱ្យយើងដឹងច្បាស់ថា មនុស្សម្នាក់នោះមានចិត្តគំនិតបែបណា។
១. អាកប្បកិរិយារបស់មនុស្សនៅពេលប្រឈមមុខនឹងផលប្រយោជន៍
មានការនិយាយជាក់ស្តែងណាស់ដែលថាមុខមាត់ពិតរបស់មនុស្ស ត្រូវបានបង្ហាញនៅពេលដែលមានផលប្រយោជន៍។ មនុស្សខ្លះអាចឈ្លោះគ្នាដើម្បីផលប្រយោជន៍ មនុស្សខ្លះអាចបំផ្លាញមនសិការរបស់ខ្លួនដើម្បីតែផលចំណេញ។ មនុស្សម្នាក់អាចលាតត្រដាងពីផ្នែកដ៏អាក្រក់បំផុតនៃធម្មជាតិរបស់មនុស្សផងដែរដើម្បីតែលុយកាក់។
តាមទស្សនៈមួយទៀត ពាក្យប្រយោជន៍ក៏ជាការឆ្លុះបញ្ចាំងថា តើមនុស្សមានការយល់ឃើញបែបណា? ប្រសិនបើគាត់បាត់បង់សតិសម្បជញ្ញៈដោយគ្រាន់តែបានផលភ្លាមៗ គាត់ជាមនុស្សល្ងង់ដែលគ្មានការយល់ឃើញវែងឆ្ងាញនោះឡើយ។ ការតស៊ូដើម្បីផលប្រយោជន៍រយៈពេលវែង គឺជាទង្វើនៃការមើលឃើញនិងមនុស្សជាតិ។
២. តើបុគ្គលនោះដឹងគុណអ្នកដែលបានជួយគាត់ឬអត់?
មានពាក្យពីរដែលគ្រប់គ្នាដឹងតែមិនអាចធ្វើបាន ហើយពាក្យទាំងនោះគឺ "អរគុណ"។ ពេលពួកគេមានការលំបាក អ្នកអាចជួយពួកគេ ប៉ុន្តែផ្ទុយទៅវិញ ពេលដែលអ្នកមានការលំបាក ពេលខ្លះពួកគេមិនអាចជួយអ្នកបានឡើយ។ ជាការពិតណាស់ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងរហ័សនៃជីវិត ចិត្តរបស់មនុស្សក៏ប្រែជាក្រៀមក្រំផងដែរ ហើយមិនមែនគ្រប់គ្នាតបស្នងសងគុណដល់អ្នកដែលបានជួយពួកគេនោះទេ។
ពេលអ្នកជួយអ្នកដទៃដោយចិត្តសប្បុរស មិនត្រឹមតែមិនដឹងគុណអ្នកទេ បែរជាបកក្បាលខាំអ្នកវិញថែមទៀតផង នេះមិនមែនជារឿងចម្លែកទេនៅក្នុងសង្គមសម័យបច្ចុប្បន្ននេះ។ បើចង់ដឹងថាបុគ្គលនោះល្អ និងសក្តិសមគួរទុកចិត្តឬអត់ សូមមើលថាតើគេជាមនុស្សចេះសងគុណឬអត់? នៅពេលស្វែងរកដៃគូ ចូរស្វែងរកអ្នកដែលពិតជាគោរពអ្នក។ មានតែពេលនោះទេ ការលះបង់ និងការលះបង់របស់អ្នកនឹងមានអត្ថន័យ៕