ការយល់ពីខ្លួនឯងគឺជារឿងដែលសំខាន់បំផុត ដែលអ្នកត្រូវស្វែងយល់ជាចាំបាច់ តែក៏ជឿថា រមែងមានចន្លោះប្រហោងខ្លះ ដែលអ្នកផ្ទាល់មិនងាយបានដឹងឡើយ លុះត្រាណាតែមានការប្រាប់ឬបង្ហាញចេញពីមាត់អ្នកដទៃ។
យ៉ាងណាមិញយើងក៏អាចមើលដឹងពីអត្តចរិតឬលក្ខណៈសម្បត្តិរបស់អ្នកបានច្បាស់ផងដែរ ដោយត្រឹមតែសម្គាល់តាមរយៈប្រភេទម្រាមដៃដែលអ្នកមានពីកំណើត។ ចូរលើកបាតដៃត្រលប់មកម្ខាងទៀត ហើយមើលនៅត្រង់ម្រាមដៃកណ្តាលនិងម្រាមដៃនាងរបស់អ្នក តើអ្នកស្ថិតនៅប្រភេទ A, B ឬ C ហើយទៅធ្វើការផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
ម្រាមដៃប្រភេទ A:
បើអ្នកស្ថិតក្នុងប្រភេទទី ១ នេះ អ្នកគឺជាបុគ្គលដែលមិនចូលចិត្តចែករំលែកអារម្មណ៍របស់ខ្លួនឯងទៅកាន់មជ្ឈដ្ឋានខាងក្រៅ និយាយឲ្យសាមញ្ញទៅគឺជាមនុស្សចូលចិត្តលាក់អារម្មណ៍ ហើយដោះស្រាយវាដោយខ្លួនឯង។ ប៉ុន្តែអ្នកក៏ជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ហើយបើបានស្រលាញ់នរណាហើយគឺដាក់អារម្មណ៍ទៅលើម្នាក់នោះខ្ពស់ខ្លាំងណាស់។
ប្រភេទមនុស្សមិនស្មោះត្រង់ និយាយមិនពិត លាក់ពុត គឺជាអ្វីដែលអ្នកផ្ទាល់មិនចូលចិត្តឡើយ។ ដោយឡែកសម្រាប់អ្នកវិញគឺជាមនុស្សមានបេះដូងធំ ដែលចូលចិត្តជួយគេឯង និងមើលទុក្ខធុរៈអ្នកជុំវិញខ្លួន។
ម្រាមដៃប្រភេទ B:
ជាមនុស្សដែលស្មោះត្រង់ ហើយសម្រាប់មនុស្សដែលអ្នកស្រលាញ់វិញ គឺនឹងរមែងទទួលបានការយកចិត្តទុកដាក់មួយទំហឹងអស់ពីខ្លួនតែម្តង។ អ្នកក៏ស្រដៀងនឹងមនុស្សប្រភេទទីមួយ ដែលប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនាខ្ពស់ ប៉ុន្តែក៏រមែងខ្លាចការឈឺចាប់ខ្លាំងបំផុតដែរ។
អ្វីដែលសំខាន់សម្រាប់ប្រភេទមនុស្សទីពីរនេះ គឺជាមនុស្សលះបង់ខ្ពស់ ដើម្បីបញ្ចប់នូវគោលបំណងឬគោលដៅណាមួយ រហូតដល់ពេលខ្លះទោះខ្លួនឯងជួបបញ្ហាឬគ្រោះថ្នាក់អ្វី ក៏មិនរមែងបង្ហាញឲ្យអ្នកដទៃបានដឹងដែរ។
ម្រាមដៃប្រភេទ C:
ប្រភេទទី ៣ ដែលជាមនុស្សមានម្រាមដៃនាង នៅទាបជាងខ្នាំងទីមួយនៃម្រាមដៃកណ្តាល គឺអ្នកជាមនុស្សដែលងាយនឹងភ្លេចនូវរឿងរ៉ាវខឹងសម្បាទៅលើនរណាម្នាក់ឆាប់រហ័សបំផុត ហើយចូលចិត្តគោរពនិងឲ្យតម្លៃលើការផ្តល់យោបល់របស់អ្នកដទៃ ប៉ុន្តែមានពេលខ្លះក៏អ្នកចេះមានអារម្មណ៍ថា រាងទើសទាល់ដែរ ប្រសិនភាគីម្ខាងទៀតហាក់មានមោទនភាពជ្រុល។
ប៉ុន្តែបើធ្វើខុសនូវកំហុសណាមួយ អ្នកគឺជាមនុស្សដែលរមែងចូលចិត្តសុំទោសគេមុន ហើយមានរឿងរ៉ាវបញ្ហាអ្វី រមែងចូលចិត្តដោះស្រាយដោយខ្លួនឯង ព្រោះចង់បង្ហាញឲ្យអ្នករាល់គ្នាឃើញថាអ្នកអាចធ្វើបាននិងដោះស្រាយបាននូវបញ្ហាណាមួយដោយមិនចាំបាច់ពឹងពាក់អ្នកដទៃ៕
ប្រភព៖ Jesusdaily | ប្រែសម្រួល៖ Knongsrok