អ្នកប្រហែលជាធ្លាប់លឺគេនិយាយតាមគ្នាថាគួរទទួលទានយ៉ាងហោចណាស់ទឹក ៨ កែវក្នុងមួយថ្ងៃ ព្រោះរាងកាយអ្នកត្រូវការជាតិទឹកច្រើនណាស់។ ចុះអ្នកបានទទួលទានវាគ្រប់គ្រាន់ហើយឬនៅ? បើមិនបានកត់សម្គាល់ខ្លួនឯងត្រង់ចំណុចហ្នឹងទេ អ្នកអាចមកមើលរោគសញ្ញា ៥ នេះបាន អាចបង្ហាញច្បាស់ថារាងកាយអ្នកកំពុងខ្វះជាតិទឹក៖
៥) ស្ងួតមាត់ ស្ងួតបំពង់ក
វាជាសញ្ញាសាមញ្ញដែលអ្នកអាចកត់សម្គាល់ខ្លួនឯងបាន ហើយពេលមានអាការៈបែបនោះ ក៏ទៅទទួលទានទឹកទៅ វាអាចនឹងជួសជុលមកវិញហើយ។ ប៉ុន្តែមនុស្សខ្លះមិនសូវចូលចិត្តទទួលទានទឹកនោះទេ អ៊ីចឹងអាចជំនួសមកវិញនូវទឹកផ្លែឈើ តែកុំជំនួសនូវទឹកដោះគោ ព្រោះវាពុំអាចជំនួសទឹកបាននោះទេ។
៤) ឈឺក្បាល ឈឺបំពង់ក
អ្នកខ្លះគិតថាឈឺក្បាលមកពីគិតច្រើន តានតឹងផ្លូវអារម្មណ៍ពេក។ ប៉ុន្តែអត់ទេ ការឈឺក្បាលនេះក៏អាចជាសញ្ញារំឭកថារាងកាយត្រូវការទឹកផងដែរ។ ប្រសិនក្រោកពីគេងមកភ្លាម ស្រាប់តែមានអាការៈវិលមុខ នោះក៏ដោយសារសម្ពាធឈាមចុះ ហើយមានចលនាឈាមហូរយឺត បែបនេះអ្នកត្រូវការទឹកដើម្បីមកអាចដោះស្រាយបញ្ហានេះបាន។
៣) បេះដូងលោតញាប់
ចង្វាក់បេះដូងលោតមិនទៀងទាត់ទេ ហើយបើវាលោតញាប់ពេកឬយឺតពេក ក៏ជាសញ្ញានៃការខ្វះជាតិទឹកមួយដែរ។
២) រមួលក្រពើ
នៅពេលថ្ងៃក្តៅខ្លាំង ហើយអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ នោះងាយនឹងធ្វើឲ្យអ្នកឈឺចាប់ត្រង់ផ្នែកសន្លាក់ ឬឈានទៅការរមួលក្រពើ។ ដោយសារតែការបាត់បង់ជាតិទឹកនាំឲ្យរាងកាយបាត់បង់ដូចគ្នានូវសារធាតុរ៉ែសំខាន់ៗមួយចំនួន។
១) ទឹកនោមប្រែពណ៌
នៅពេលខ្សោះជាតិទឹក ពណ៌នៃទឹកនោមរបស់អ្នកនឹងប្រែទៅជាពណ៌ងងឹតជាងធម្មជាតិ។ ប្រសិនបញ្ហានេះកើតមាន ហើយអ្នកនៅតែបណ្តែតបណ្តោយ យូរទៅនឹងអាចឲ្យកើតមានជំងឺតម្រងនោមនិងជំងឺផ្សេងទៀតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក