ជ្រើសរើសកាតមួយ ដើម្បីទទួលបានសារណែនាំសម្រាប់ប៉ុន្មានថ្ងៃខាងមុខនៃដើមខែមិថុនា

នៅប៉ុន្មានថ្ងៃខាងមុខនៃដើមខែមិថុនា តើអ្នកអាចនឹងជួបរឿងកើតទុក្ខ ឬច្របូកច្របល់អ្វីខ្លះនៅក្នុងចិត្ត? តាមរយៈការជ្រើសរើសកាត ១ ក្នុងចំណោមកាតទាំង ៣ យើងអាចផ្តល់សារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នកបាន និងជាផ្នែកជួយត្រួសត្រាយនាំឲ្យអ្នកអាចឆ្លងផុតពេលវេលាលំបាកនេះបានដោយរីករាយ៖

កាតទី ១

1

ដ្បិតអាយុអ្នកកាន់តែចំណាស់ទៅបន្តិចមែន តែត្រូវចាំថា អ្នកនៅតែមានពេលវេលាក្នុងការចាប់ផ្តើមវាសារជាថ្មី ដោយអាចចាប់ផ្តើមលើគន្លងដដែល ឬលើគន្លងថ្មី ហើយរាប់ថាបទពិសោធន៍បរាជ័យកន្លងមក គឺជាឱកាសរៀនសូត្រទៅថ្ងៃក្រោយ ដែលបទពិសោធន៍នោះ លុយប្តូរមិនបានឡើយ។

មិនអាក្រក់នោះទេ ការដែលប្រឈមនឹងហានិភ័យ ការដែលទាញខ្លួនឯងឲ្យធ្លាក់ទៅក្នុងបញ្ហាច្រើន ក៏ជាឫសគល់ឆាប់ជួយខ្លួនឲ្យជោគជ័យក្នុងជីវិតមួយនេះឆាប់រហ័សដែរ។

កាតទី ២

2

អ្នកជាមនុស្សរឹងមាំ ឈ្លាសវៃ ពោរពេញដោយសតម្ថភាពក្នុងការដឹកនាំជីវិតខ្លួនឯង។ ចូរកុំឲ្យសម្តីអ្នកដទៃ ពាក្យរបស់អ្នកដទៃប៉ុន្មានម៉ាត់ មកកម្ទេចក្តីសង្ឃឹមរបស់អ្នកបានឲ្យសោះ ត្រូវចាំថាសម្តីរបស់គេមិនសមនឹងមានឥទ្ធិពល មិនមានតម្លៃដល់ថ្នាក់ធ្វើឲ្យយើងត្រូវផ្អាកដំណើរតាមគេនោះទេ។

កាតទី ៣

3

រាល់ពេលដែលអ្នកសង្ស័យលើការគិតអ្វីមួយ អ្នកច្រើនតែចាប់ផ្តើមមើលស្រាលខ្លួនឯង គិតថាខ្លួនឯងធ្វើមិនបានល្អ មិនបានផ្លែផ្កាធំដូចអ្នកនេះអ្នកនោះ។ ចូររៀនសូត្រស្រលាញ់ខ្លួនឯងឲ្យបានច្រើន លើកទឹកចិត្តខ្លួនឯង ហើយទីបញ្ចប់នៃជីវិតគ្មាននរណានៅជាមួយអ្នករហូតនោះទេ ក្រៅតែពីខ្លួនឯង គ្រប់យ៉ាងគឺស្ថិតក្នុងការគិត ការសម្រេចរបស់អ្នកហ្នឹងហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក