បើគ្រួសារណា លេចចេញសញ្ញាទាំង ២ ចេញមក រកស៊ីមិនឡើងនោះឡើយ

ក្នុងគ្រួសារមួយ ដែលមានសមាជិកចេះស្រឡាញ់ អត់ឱន យោគយល់ និងចេះជ្រោមជ្រែងគ្នា ក្នុងផ្ទះក៏មានក្ដីសុខ សុភមង្គល កក់ក្ដៅ ការរកស៊ីក៏លូតលាស់ដុះដាលល្អផងដែរ។ តែយ៉ាងណាមិញ បើគ្រួសារណាមានសញ្ញាទាំង ២ នេះលេចចេញមក ច្បាស់ណាស់ថា គ្រួសារនោះគង់តែបែកបាក់ប្រេះឆា ការរកស៊ីក៏មិនឡើង មានតែធ្លាក់ចុះបន្តិចៗ។

Cover Copy

១. ប្ដីលួចមានស្រីញីខាងក្រៅ

សម្រាប់​បុរស​ក្រោយ​រៀបការ​ត្រូវ​ដើរ​តួ​ជា​អ្នក​រកស៊ី​ចិញ្ចឹម និងត្រូវតែស្មោះត្រង់ចំពោះប្រពន្ធកូន។ អ្នកត្រូវតែគាំទ្រ ទំនុកបម្រុងក្នុងផ្ទះនេះដោយស្មាដ៏រឹងមាំរបស់អ្នក។ បុរសដែលសុខចិត្តបំពេញទំនួលខុសត្រូវរបស់ខ្លួន ទើបគ្រួសារពោរពេញដោយសុភមង្គល។

ទន្ទឹម​នឹង​នេះ បើ​បុរស​ម្នាក់​បោះ​បង់​ចោល​ផ្ទះ​សម្បែង លែងខ្វល់ពីប្រពន្ធកូន បែរជាលួចទៅមានស្រីញីខាងក្រៅ ចិញ្ចឹមស្រីក្មេង មិនយូរប៉ុន្មានទេ នឹងធ្វើឱ្យយីអ៊ុនដាក់ ការរកស៊ីក៏ធ្លាក់ចុះដែរ។ ពិតណាស់ មនុស្សប្រុសមួយចំនួន គឺតែងតែចេញចរិតបែបហ្នឹង ជាពិសេសនៅពេលដែលពួកគេចាប់ផ្ដើមមានបាន នឹងចាប់ផ្ដើមភ្លេចផ្ទះសម្បែង ក្បត់ផិតប្រពន្ធ ទៅមានស្រីខាងក្រៅ។ ទង្វើបែបនេះ គង់តែវិនាស បែកបាក់គ្រួសារនៅថ្ងៃណាមួយ។

១

២. សមាជិកគ្រួសារអាត្មានិយម

និស្ស័យមនុស្សតែងតែរស់នៅតែមើលថែខ្លួនឯង លើលោកនេះគ្មានអ្នកណាផ្តល់ឱ្យអស់ពីចិត្ត ដោយមិនទាមទារអ្វីមកវិញឡើយ។ នោះហើយជាមូលហេតុដែលនៅពេលជួបប្រទះបញ្ហា មនុស្សជាច្រើននឹងយកចិត្តទុកដាក់លើការចំណេញ និងខាត ខ្វល់តែពីផលប្រយោជន៍ខ្លួនឯង ដែលនឹងនាំឱ្យមានគំនិតអាត្មានិយមកាន់តែខ្លាំង។

តែយ៉ាងណាមិញ ប្រសិនបើភាពអាត្មានិយម កើតចេញពីសមាជិកដែលរស់នៅក្នុងផ្ទះក្រោមដំបូលតែមួយ ច្បាស់ណាស់ថា ការរស់នៅមិនចុះសម្រុង មានតែបញ្ហារកាំរកូស ឈ្លោះទាស់គ្នា មានតែភាពក្ដៅក្រហាយ ដូច្នេះហើយ ក្នុងផ្ទះមួយនេះក៏គ្មានក្ដីសុខ ត្រជាក់ត្រជុំដែរ នេះជាហេតុដែលនឹងនាំឱ្យគ្រួសារដាំក្បាលធ្លាក់ចុះ យីអ៊ុនដាក់ រកស៊ីអ្វីក៏មិនឡើងដែរ ព្រោះតែការគិតតែពីប្រយោជន៍ខ្លួន មិនចេះរួបរួមសាមគ្គី មិនយូរ គង់តែបែកបាក់ប្រេះឆាគ្នា៕