បើអ្នកមានចំណុចទាំង ៣ នេះ ច្បាស់ណាស់ថា មួយជីវិតរបស់អ្នកនឹងមិនក្រឡើយ ដ្បិតថាបច្ចុប្បន្នអាចនឹងលំបាក ហត់នឿយ រងទុក្ខច្រើន តែជីវិតទៅថ្ងៃមុខប្រាកដជាស្រណុកសុខស្រួល សោយសុខទ្រព្យសំណាងពេលចាស់ទៅ។
១. ចេះអភ័យ អត់ឱន យោគយល់ដល់អ្នកដទៃ
សម្រាប់មនុស្សទូទៅ ប្រសិនបើនរណាម្នាក់ធ្វើខុសចំពោះពួកគេ ពួកគេនឹងមានការខឹងសម្បារ និងគុំកួនយ៉ងខ្លាំង ហើយថែមទាំងព្យាយាមសងសឹកទៀតផង។ ប៉ុន្តែមនុស្សដែលចេះអត់ឱន គឺសុខចិត្តអត់ទោសឱ្យអ្នកដទៃ។ ព្រោះការអត់ឱនឱ្យអ្នកដទៃក៏ជាការរំដោះខ្លួនឯងដែរ។ រវាងមនុស្ស និងមនុស្ស ការរស់នៅ បើមានការស្អប់គ្នាទៅវិញទៅមកគ្មានប្រយោជន៍អ្វីឡើយ។
បើមនុស្សមានចិត្តក្រអឺតក្រទម នោះគេនឹងមិនអាចហូបឆ្ងាញ់ ដេកលក់ស្រួលនោះឡើយ។ ការអត់ទោសមនុស្សមិនខ្វល់ពីរឿងតូចតាចទេ ដូច្នេះហើយជីវិតរបស់គេកាន់តែងាយស្រួល និងកាន់តែស្ងប់សុខ។
២. ឈ្នះមិនអំនួត ចាញ់ក៏មិនបាក់ទឹកចិត្ត
នៅក្នុងដំណើរការនៃជីវិត យើងម្នាក់ៗប្រាកដជាជួបប្រទះនឹងការលំបាកមួយចំនួន។ នៅពេលដែលមនុស្សជាច្រើនបរាជ័យ ពួកគេក្លាយជាមនុស្សបាក់ទឹកចិត្ត។ ប៉ុន្តែប្រសិនបើអ្នកឈ្នះ មិនអំនួត ព្រោះអ្វីគ្រប់យ៉ាងគឺបណ្តោះអាសន្នតែប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវរស់នៅដោយអធ្យាស្រ័យ និងអាកប្បកិរិយាត្រឹមត្រូវ។
ពេលឈ្នះហើយកុំក្រអឺតក្រទម កុំក្អេងក្អេងក្អាង។ ចងចាំថាភ្នំមួយខ្ពស់មានភ្នំខ្ពស់ជាងផ្សេងទៀត។ មនុស្សឆ្លាតតែងតែព្យាយាមដើម្បីរស់នៅបានល្អ និងចុះសម្រុងនឹងមនុស្សជុំវិញខ្លួន។ ពេលចាញ់កុំបាក់ទឹកចិត្ត បរាជ័យជាគ្រូនៃភាពជោគជ័យ។ នៅទីណាដែលអ្នកដួល ចូរក្រោកឡើង ហើយចាប់ផ្តើមម្តងទៀត។
៣. មានចិត្តរាបសារ ចេះស្ដាប់យោបល់គំនិតអ្នកជុំវិញខ្លួន
ពេលធ្វើការសម្រេចចិត្តដោយខ្លួនឯង អ្នកត្រូវជឿជាក់លើខ្លួនឯង។ នេះមិនមានន័យថា អ្នកមិនអើពើនឹងដំបូន្មានរបស់អ្នកនៅជុំវិញអ្នកនោះទេ។ ពេលខ្លះអ្នកត្រូវលះបង់ភាពអាត្មានិយមរបស់អ្នក ដើម្បីស្តាប់មនុស្សដែលអ្នកគិតថាត្រឹមត្រូវ។ មនុស្សឆ្លាតគឺជាអ្នករស់នៅដោយបន្ទាបខ្លួន។ ទោះគាត់ល្អក៏គាត់នៅតែទទួលយកយោបល់អ្នកដទៃ៕