មនុស្ស ៥ ប្រភេទ ទោះនៅជិត ក៏ត្រូវខិតឱ្យឆ្ងាយ មនុស្ស ៤ ប្រភេទ ទោះឃ្លាតកាយ ក៏ត្រូវនឹកនា ចងចាំ និងដឹងគុណ

ក្នុងមួយជីវិតយើងនេះ ច្បាស់ជាត្រូវជួប និងស្គាល់មនុស្សជាច្រើនប្រភេទសុទ្ធតែមិនអាចចៀសបាន តែយ៉ាងណា មានមនុស្ស ៥ ប្រភេទ ប្រសិនបើអ្នកបានស្គាល់ហើយ គួរតែព្យាយាមចេញ និងនៅឱ្យឆ្ងាយពីពួកគេ។ មួយវិញទៀត នៅមានមនុស្ស ៤ ប្រភេទផ្សេងទៀត ទៅឃ្លាតទៅឆ្ងាយយ៉ាងណា ក៏ត្រូវតែនឹកនា ដឹងគុណគេគ្រប់ពេលវេលា។

Cover Copy

១. មនុស្ស ៤ ប្រភេទ ត្រូវតែនឹក និងចងចាំគេពេញមួយជីវិត ៖

- មនុស្សដែលសុខចិត្តដឹកនាំអ្នក ៖ ពួកគេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីអ្នក មិនថាលំបាក ឆ្លងកាត់អ័ព្ទផ្សែង ភក់យ៉ាងណា ក៏ត្រូវតែដឹកនាំអ្នកទៅកាន់ជីវិតកាន់តែប្រសើរទៅមុខ។

- មនុស្សដែលរាប់អានអ្នក ជាមិត្តពិតប្រាកដ ៖ ទោះបីជាអ្នកជួបការលំបាក ឬមានបញ្ហាក៏ដោយ ពួកគេតែងតែលើកទឹកចិត្ត និងជួយអ្នកពីក្រោយ គ្រប់ពេលវេលាជានិច្ច។

- មនុស្សដែលហ៊ានរិះគន់ ស្ដីថាឱ្យអ្នក ៖ ពួកគេតែងតែរំឭកអ្នក តាមដានអ្នក រិះគន់អ្នក ពេលអ្នកធ្វើខុស ដើម្បីឱ្យអ្នកកែតម្រូវ ពួកគេមិនចង់ឱ្យជីវិតអ្នកធ្លាក់ចុះឡើយ។

- មិត្តដែលមានថាមពលវិជ្ជមាន ៖ ពួកគេកំដរអ្នកពេលអ្នកពិបាកចិត្ត ដោយផ្តល់ដំណោះស្រាយដល់អ្នក ជួយអ្នកឱ្យឆ្លងផុតរាល់ដំណាក់កាលលំបាកគ្រប់យ៉ាង។

នេះ​ជា​មនុស្ស ​៤ ​ប្រភេទ​ដែល​អ្នក​ត្រូវ​នៅ​ជាមួយ​​ពេញ​មួយ​ជីវិត។ ពួកគេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចំណាយ​ប្រាក់​យ៉ាង​សកម្ម មិនមែន​ដោយសារ​ពួកគេ​មាន​លុយ​ច្រើន​ទេ ប៉ុន្តែ​ពួកគេ​ឱ្យ​តម្លៃ​មិត្តភាព។

ពួកគេជាមនុស្សដែលមានឆន្ទៈចង់ឱ្យមនុស្សគ្រប់គ្នាទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ ពួកគេគ្រាន់តែដឹងពីរបៀបចែករំលែក។ មនុស្ស​ដែល​សុខចិត្ត​ធ្វើ​ច្រើន​ពេល​ធ្វើ​ការ​ជាមួយ​គ្នា មិន​មែន​ព្រោះ​តែ​ល្ងង់​ទេ តែ​ព្រោះ​ចេះ​ទទួល​ខុស​ត្រូវ។ មនុស្សដែលចេះសុំទោសក្រោយពេលឈ្លោះគ្នា មិនមែនដោយសារគេធ្វើខុសទេ តែមកពីគេចេះដឹងគុណ។

4f9ac3953634c100395b47414a9948db

២. មនុស្ស​ ៥ ​ប្រភេទ​ ​ដែល​អ្នក​ត្រូវ​ចៀស ចៀសកាន់តែឆ្ងាយ កាន់តែល្អ

- មនុស្ស​ប្រភេទ​ទី​១ គឺ​ជា​មនុស្ស​មិន​គោរព​មាតាបិតា មិនចេះឱ្យតម្លៃអ្នកដទៃ​។ មនុស្សដែលតែងតែមាក់ងាយ ប្រមាថលើអ្នកមានគុណ និងចំពោះមនុស្សដែលនៅជុំវិញខ្លួនផងដែរ។

-មនុស្សប្រភេទទី ២ គឺប្រភេទមនុស្សដែលពេល​គេ​ខ្ចី​លុយ​ពី​អ្នក គេ​មិន​អាច​រង់ចាំ​លុត​ជង្គង់​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អ្នក​ឡើយ។ ប៉ុន្តែ​ដល់​ពេល​ប្រគល់​លុយ​វិញ​ក៏​គេច​ខ្លួន​ដោយ​ហេតុផល​ជា​ច្រើន​។ មនុស្សប្រភេទនេះគួរតែចៀសវាងបានល្អបំផុត។

- មនុស្សប្រភេទទី ៣ អ្នកមានឆន្ទៈ និងរីករាយក្នុងការជួយពួកគេ។ ប៉ុន្តែនៅពេលដែលអ្នកមិនជួយ ក៏ខឹង ស្អប់ ដូចពាក្យគេថា ល្អ ១០ អាក្រក់តែមួយ បែរជាខឹងយើង ចាំទុកមួយជីវិត មនុស្សបែបហ្នឹង មិនបាច់រាប់អានទេ។

- មនុស្សប្រភេទទី ៤ មនុស្សដែលមិនចេះគោរពអ្នកដទៃ តែងតែគិតតែពីខ្លួនឯង។ មនុស្ស​ដែល​បាន​សាង​សុភមង្គល​របស់​ខ្លួន​លើ​ទុក្ខ​របស់​អ្នក​ដទៃ។ មនុស្សប្រភេទនេះត្រូវបានគេប្រដូចទៅនឹងសត្វល្អិតដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។

- មនុស្សប្រភេទទី ៥ គឺជាប្រភេទមនុស្សដែ​ល ១០ យ៉ាងដែលអ្នកបានធ្វើសម្រាប់ពួកគេ រឿងមួយមិនល្អដូចបំណងរបស់គេទេ ពួកគេនឹងចាកចេញពីអ្នកភ្លាមៗ ហើយទៅរកអ្នកផ្សេង។ ពួកគេមិនចាំថាអ្នកល្អប៉ុណ្ណាចំពោះពួកគេ។ គេ​រស់នៅ​តែ​អាត្មានិយម​សម្រាប់​ខ្លួន​ឯង។ នៅពេលដែលអ្នកបានចូលរួមជាមួយមនុស្សប្រភេទខាងលើមួយចំនួន ជីវិតរបស់អ្នកនឹងវិនាស។ ដូច្នេះ មុន​ពេល​វា​យឺត​ពេក ចូរ​ចៀសវាង​វា​ឱ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕

អត្ថបទ ៖ ក្នុងស្រុក / Knongsrok