សម្រកទម្ងន់ក្នុងរយៈ៧ថ្ងៃ ដោយការទទួលទានទឹកឱ្យបានត្រឹមត្រូវ

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ការចំណាយថាមពលដោយមានប្រសិទ្ធភាព និងជួយសម្រកទម្ងន់ផងដែរ។

New Copy 30

ខាងក្រោមនេះ ជាវិធីទាំង៨យ៉ាង ដែលអ្នកអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែទទួលទានទឹកឱ្យបានត្រឹមត្រូវទៅតាមពេលដែលបានចែង។

១. ទឹកកែវដំបូង ផឹកបន្ទាប់ពីភ្ញាក់ពីគេង

Closeup Glass Water Table_106094 99

បន្ទាប់ពីក្រោកគេងនៅម៉ោង ៧-៨ ម៉ោងរាងកាយនឹងខ្សោះជាតិទឹក។ ដូច្នេះអ្នកត្រូវផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីគេង។ នេះជួយធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារនៅក្នុងរាងកាយ​ បំបាត់ល្បឿន ចៀសវាងហានិភ័យនៃការទល់លាមក និងជួយដុតបំផ្លាញជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព។

២. កែវទឹកទី ២ ទទួលទាននៅម៉ោង ៩ ព្រឹក

Drinking Water Glass Wooden Table_40930 210

បន្ទាប់ពីញុំាអាហារពេលព្រឹករួច ការផឹកទឹកមួយកែវជួយសម្អាតមាត់ និងជម្រុញការរំលាយអាហាររាងកាយ ធ្វើឱ្យមេតាប៉ូលីសមានថាមពលលឿន ការទទួលទានកាឡូរីក៏ស៊ីបានល្អប្រសើរដែរ មិនកកកុញនៅក្នុងខ្លួនប្រាណបង្កឱ្យឡើងទម្ងន់។

៣. កែវទឹកទី ៣ នៅម៉ោង ១១ និង៣០

​Drinking Water At The Right Time

កែវទឹកទីបីនៃថ្ងៃគួរតែត្រូវទទួលទានមុនពេលអាហារថ្ងៃត្រង់។ វានឹងជួយបង្កើនអារម្មណ៍ឆ្អែត កំណត់ការញុំាច្រើននៅពេលអាហារថ្ងៃត្រង់ ដែលវាជាការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។

៤. កែវទឹកទី ៤ នៅម៉ោង ១៣ និង៣០

Glass Of Water Small

ទឹកមួយកែវពេលរសៀល នឹងធ្វើឱ្យអ្នកភ្ញាក់ដឹងខ្លួនដើម្បីចាប់ផ្តើមធ្វើការ។ ទន្ទឹមនឹងនេះដែរ វានឹងជួយជម្រុញចលនាក្រពះ ពោះវៀន និងកាត់បន្ថយបន្ទុកលើក្រពះ ចៀសវាងការប្រមូលផ្តុំចំណីអាហារ ឬសារធាតុចិញ្ចឹមដែលងាយបង្កជាខ្លាញ់ក្បាលពោះ។

៥. កែវទឹកទី ៥ នៅម៉ោង ១៥ និង៣០

Glass Water Table Restaurant_40112 61

នេះគឺជាពេលវេលាដែលយើងនឹងជួបប្រទះការឃ្លានអាហារ។ ការផឹកទឹកមួយកែវនៅពេលនេះ នឹងជួយកាត់បន្ថយចំណង់អាហារ ខណៈពេលដែលលើកកម្ពស់ការបន្សាបជាតិពុលនៃពោះវៀនតូច និងរំញោចស្មារតីស្រស់ស្រាយ និងប្រុងប្រយ័ត្ន។

៦. កែវទឹកទី៦ នៅម៉ោង ១៧ និង៣០ - ១៨ និង៣០

Photo 1564644411757 A723deba07a8

ការទទួលទានទឹកនៅពេលនេះអាចជួយកាត់បន្ថយភាពអត់ឃ្លាន និងកាត់បន្ថយភាពតានតឹង បន្ទាប់ពីធ្វើការ ឬសិក្សាអស់រយៈពេលមួយថ្ងៃ។

៧. កែវទឹកទី៧ នៅម៉ោង ១៩

Jpg

នេះគឺជាពេលវេលាដែលឈាមរត់មានឥទ្ធិពលបំផុត។ ការទទួលទានទឹកមួយកែវនៅពេលនេះនឹងជួយជម្រុញចរន្តឈាម ក្នុងរាងកាយបង្កើនប្រសិទ្ធភាពបន្សាបជាតិពុល។

លើសពីនេះការផឹកទឹកមួយកែវមុនពេលអាហារពេលល្ងាច ក៏អាចជួយអ្នកកំណត់ការញុំាអាហារច្រើនពេកដែលបណ្តាលឱ្យឡើងទម្ងន់ផងដែរ។

៨. កែវទឹកទី៨ នៅម៉ោង ២១ - ២២

Is It Good To Drink Water Before Sleep 1600x900

ផឹកទឹកមួយកែវប្រហែល ១-២ ម៉ោងមុនពេលចូលគេង ដើម្បីជួយជម្រុញចរាចរឈាម។ ជាលទ្ធផលអ្នកអាចគេងលក់ស្រួល និងការពារការខះជាតិទឹកនៅពេលអ្នកគេងលក់។ លើសពីនេះទៀត វាក៏ជួយដល់ការរំលាយអាហារថាមពលក្នុងពេលគេង ជួយការពារការប្រមូលផ្តុំជាតិខ្លាញ់លើសផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)