ចំពោះអ្នកដែលតែងតែធ្វើការនៅពេលយប់ មិនថាអ្នកធ្វើជាប្រចាំ ឬម្ដងម្កាលនោះទេ វាក៏នៅតែជះឥទ្ធិពល មានផលប៉ះជាល់យ៉ាងខ្លាំងដល់ដំណេករបស់អ្នក ព្រោះវាមានផលប៉ះពាល់ដល់រាងកាយ និងប្រព័ន្ធសរសៃប្រសាទផងដែរ។
ខាងក្រោមនេះ គឺជាផលប៉ះពាល់ទាំង៩ ប្រសិនបើអ្នកនៅតែបន្តធ្វើការពេលយប់!
១. ធ្វើឱ្យប្រព័ន្ធដំណេករបស់អ្នកមានបញ្ហា
ការធ្វើការនៅពេលយប់នឹងជះឥទ្ធិពលដល់ប្រព័ន្ធគេងរបស់អ្នក។ ការធ្វើការយប់វាបណ្តាលឱ្យចង្វាក់នៃការគេងខុសប្រក្រតី អ្វីដែលអ្នកជំនាញណែនាំគឺត្រូវចំណាយពេលសម្រាក និងចៀសវាងការប៉ះពាល់នឹងពន្លឺ។ ប្រសិនបើអ្នកចង់សម្រាកឱ្យបានគ្រប់គ្រាន់ លុះត្រាតែអ្នកកំណត់េពេលវេលាគេងឱ្យបានត្រឹមត្រូវ។
២. ប្រព័ន្ធរំលាយអាហារមានបញ្ហា
នៅពេលអ្នកគេងយឺត ... អ្វីដែលបានកើតឡើងគឺការឃ្លាន។ ហើយនៅពេលដែលអ្នកឃ្លាន អ្នកនឹងញុំាក្នុងអំឡុងពេលនោះ ប៉ុន្តែវាគឺនៅពាក់កណ្តាលយប់ទៅហើយ តើការបរិភោគអាហារពេលយប់នឹងធ្វើឱ្យក្រពះកាន់តែច្រើនរួមទាំងការរំលាយអាហារមិនត្រឹមត្រូវ និងក៏ធ្វើឱ្យឡើងទម្ងន់ផងដែរ។
៣. បង្កើតនូវអារម្មណ៍ឯកាកាន់តែខ្លាំង
ក្នុងខណៈពេលដែលអ្នកកំពុងតែសម្ងំធ្វើការនៅពេលយប់ វាក៏ជាពេលដែលគ្រប់គ្នាកំពុងតែគេងលក់ស្កប់ស្កល់ នោះហើយជាហេតុផលដែលអ្នកនឹងកាន់តែមានអារម្មណ៍ឯកា ព្រោះតែការងារ អ្នកក៏មិនមានពេលគេង ហើយមិនមានអ្នកណាកំដរអ្នកផងដែរ។
៤. ប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នក
ធ្វើការនៅពេលយប់អាចជះឥទ្ធិពលដល់កម្រិតសម្ពាធឈា មសម្ពាធឈាមកើនឡើងហើយនឹងកើតឡើងនៅពេលយប់ផងដែរ។
៥. ប៉ះពាល់ដល់ការមករដូវ (សម្រាប់ស្ត្រី)
មនុស្សមួយចំនួនប្រហែលជាគិតថាការមករដូវមិនទៀងទាត់មានហេតុផលជាច្រើន ប៉ុន្តែហេតុផលមួយក្នុងចំណោមហេតុផលទាំងនោះ គឺដោយសារតែអ្នកចូលគេងយឺត ហើយទោះបីជាអ្នកមានផ្ទៃពោះក៏ដោយការគេងយឺតអាចជាកត្តាមួយដែលបណ្តាលឱ្យអ្នកឆាប់សម្រាលកូនមុនពេលកំណត់ផងដែរ។
៦. បញ្ហាមេតាប៉ូលីស ភាពធាត់
ដូចដែលអ្នកបានដឹងហើយថា មេតាប៉ូលីសរួមចំណែកដល់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ ប៉ុន្តែការចូលគេងយឺតអាចធ្វើឱ្យការដុតខ្លាញ់របស់អ្នកថយចុះ។ ដូច្នេះជំងឺដែលនឹងកើតឡើងគឺជំងឺធាត់។ ប៉ុន្តែថាអ្នកញុំារបបអាហារដែលមានសុខភាពល្អ ហើយថែរក្សាសុខភាពវានឹងជួយធ្វើឱ្យរាងកាយរបស់អ្នកប្រសើរឡើងវិញ។
៧. បង្កឱ្យមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភកើនឡើង
វាមិនត្រឹមតែផលប៉ះពាល់ដែលវាមានលើរាងកាយរបស់អ្នកប៉ុណ្ណោះទេ។ ទិដ្ឋភាពផ្លូវចិត្តក៏មានឥទ្ធិពលផងដែរ។ រាងកាយរបស់អ្នកបញ្ចេញសូរសំឡេងនៅពេលខុសគ្នា។ ដូច្នេះនៅពេលខ្លះនៅពេលដែលរាងកាយរបស់អ្នកត្រូវការសម្រាក ប៉ុន្តែអ្នកភ្ញាក់ដឹងខ្លួនធ្វើឱ្យផ្ទះមានភាពរីករាយ ឬធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយក្នុងអំឡុងពេលនោះមិនអាចបញ្ចេញទឹកកាមដែលនាំឱ្យអ្នកឆាប់ខឹង និងមួម៉ៅ។
៨. ហានិភ័យនៃគ្រោះថ្នាក់
មិនថាអ្នកបើកបរ ឬធ្វើដំណើរក្នុងពេលយប់វានឹងធ្វើឱ្យអ្នកមានឧប្បត្តិហេតុកាន់តែងាយស្រួល មូលហេតុគឺដោយសារតែការអស់កម្លាំង និងធ្វើឱ្យស្រវាំងភ្នែក។
៩. បង្កឱ្យមានជំងឺបេះដូងដល់ ៤០%
ការគេងយឺតនឹងធ្វើឱ្យមានបញ្ហាបេះដូងកើនឡើងដល់ទៅ ៤០% ។ វាជាការបង្កឱ្យអ្នកអាចកើតជំងឺខ្សោយបេះដូងផងដែរ ដូច្នេះ គួរតែកំណត់ពេលវេលានៃការគេង កុំចេះតែបន្តធ្វើការយប់ៗពេកអី៕
ប្រភព ៖ gangbeauty / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)