មនុស្សកាន់តែចាប់អារម្មណ៍នឹងការថែទាំសុខភាព ប៉ុន្តែដោយសារបញ្ហាមួយចំនួនមិនត្រូវបានយល់ត្រឹមត្រូវ វាងាយស្រួលក្នុងការធ្វើឱ្យមានកំហុសក្នុងជីវិតប្រចាំថ្ងៃ និងបង្កើនហានិភ័យនៃជំងឺយ៉ាងខ្លាំង។
ដូច្នោះហើយប្រសិនបើអ្នកអាចយល់ និងកែប្រែនូវចំណុចមួយចំនួនដូចខាងក្រោមនេះ វាពិតជាល្អណាស់សម្រាប់អ្នកគ្រប់គ្នា។
១. បត់/រៀបចំទុកដាក់ភួយឱ្យបានត្រឹមត្រូវ
សកម្មភាពនេះហាក់ដូចជាបង្ហាញពីភាពស្អាតបាត និងមានរបៀបរៀបរយរបស់ម្ចាស់ ហើយក៏ជាការបង្ហាញពីចំណុចដល់ដល់សុខភាពផងដែរ។ មូលហេតុគឺថាពេលកំពុងគេង រាងកាយនឹងកម្ចាត់កោសិកាដែលស្លាប់ និងតែងមានការបែកញើសមួយចំនួនធំ វាងាយនឹងបង្កឱ្យមានសំណើម បង្កើតលក្ខខណ្ឌសម្រាប់បាក់តេរីរីកលូតលាស់នៅលើភួយ។
ដូច្នេះរាល់ព្រឹកអ្នកក្រោកពីដំណេក អ្នកគួរតែរលាស់ភួយឱ្យរាបស្មើរ បើកទ្វារឱ្យពន្លឺ និងខ្យល់ចូលបន្ទប់ ហើយរង់ចាំមួយភ្លែតមុនពេលបត់ភួយ។
២. បើកទ្វារបន្ទប់ទឹកសម្រាប់ឱ្យខ្យល់ចេញចូល
មនុស្សភាគច្រើនគិតថាការបើកបន្ទប់ទឹក ឬទ្វារបង្គន់នឹងធ្វើឱ្យមានក្លិនសាយភាយធ្វើឱ្យខ្យល់មានខ្យល់ចេញចូលបានច្រើន។ ទោះយ៉ាងណាការសិក្សាវិទ្យាសាស្ត្របានបង្ហាញថា សកម្មភាពនេះនឹងបណ្តាលឱ្យបាក់តេរីខ្លះហើរជុំវិញផ្ទះ និងធ្លាក់លើផ្ទៃវត្ថុក្រៅពីងាយបង្កឱ្យមានសំណើមឡើងខ្ពស់ បង្កឱ្យមានផ្សិតសម្រាប់របស់របរឈើដូចជាគ្រែ តុ ទូ និងកៅអីជាដើម។ វាជាការល្អបំផុតក្នុងការបិទទ្វារបន្ទប់ទឹកហើយបើកកង្ហារខ្យល់។
៣. យកដៃបិទមាត់ពេលកណ្ដាស់
ការកណ្តាស់ គឺជាសកម្មភាពដែលតែងតែជួបប្រទះ។ យ៉ាងណាមិញ ជាសុជីវធម៌មួយដែលអ្នកគួរតែយកដៃបិទ ឬខ្ទប់មាត់ពេលកណ្ដាស់ ដើម្បីកុំឱ្យជះឥទ្ធិពលដល់អ្នកក្បែរខ្លួន។ ប៉ុន្តែប្រសិនបើអ្នកប្រើដៃរបស់អ្នកនៅពេលមិនលាងសម្អាតទាន់ពេលវេលាបាក់តេរីអាចរាលដាលដល់វត្ថុផ្សេងៗទៀត។
តាមដំបូន្មានរបស់អ្នកជំនាញផ្នែកសុខភាព អ្នកគួរតែប្រើកែងដៃដើម្បីខ្ទប់មាត់រាល់ពេលដែលអ្នកកណ្តាស់ ដើម្បីបង្កើនសមត្ថភាពបញ្ឈប់បាក់តេរីនឹងកាន់តែច្រើន។
៤. កាត់ក្រចក
មនុស្សគ្រប់គ្នាចូលចិត្តកាត់ក្រចកដៃព្រោះវាមានអារម្មណ៍ថាស្អាត និងមានអនាម័យ ប៉ុន្តែនៅពេលដំណាលគ្នានោះវាលាតសន្ធឹងជាលិការទន់ៗ ដែលនៅជិតក្រចកដែលងាយនឹងនាំឱ្យខូចក្រចក ឬខូចខាតដល់តំបន់នេះ។ ដូច្នោះហើយប្រវែងដ៏ល្អបំផុតនៃគ្រឹះគឺ ១-២ មីល្លីម៉ែត្រ ដោយដាក់នៅលើគែមរាបស្មើដើម្បីចៀសវាងការកោស ឬមុត។
៥. ការញុំាអាហារតូចៗជាច្រើនគឺល្អសម្រាប់ក្រពះ
នេះជាការពិត ប៉ុន្តែមិនអាចអនុវត្តបានចំពោះគ្រប់ករណីទាំងអស់ទេ ជាពិសេសចំពោះអ្នកដែលមានជំងឺក្រពះពោះវៀន។ ព្រោះថាប្រសិនបើអ្នកទទួលទានអាហារតូចៗច្រើននោះ ក្រពះនឹងត្រូវធ្វើការជាបន្តបន្ទាប់បណ្តាលឱ្យរលាកភ្នាសរំអិល និងបង្កើនការបញ្ចេញទឹកក្រពះធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
ដូច្នេះមនុស្សពេញវ័យដែលមានសុខភាពល្អម្នាក់ៗ ត្រូវការទទួលទានអាហារបីពេលក្នុងមួយថ្ងៃ ក្នុងពេលតែមួយក្នុងករណីចង់ស្រកទម្ងន់ ឬមនុស្សចាស់អ្នកជំងឺ ... អាស្រ័យលើស្ថានភាពជាក់លាក់ក្នុងការចែកអាហារទៅតាម។
៦. ញុំាទឹកដោះគោ យ៉ាអួ បន្ទាប់ពីញុំាអាហារសម្រាប់ការរំលាយអាហារបានល្អ
ទោះបីជាបរិមាណ probiotics នៅក្នុងទឹកដោះគោយ៉ាអួ ជួយជម្រុញចលនាពោះវៀនក៏ដោយ ក៏ខ្លួនវានៅតែមានផ្ទុកកាឡូរីដែរ ដូច្នេះប្រសិនបើញុំាភ្លាមៗក្រោយពេលញុំាអាហារ វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែលំបាក។ ពេលវេលាល្អបំផុតក្នុងការប្រើប្រាស់ទឹកដោះគោយ៉ាអួ គឺប្រហែល ១-២ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច មិនត្រូវទទួលទានទឹកដោះគោយ៉ាអួមុនពេលទទួលទានអាហារ ឬនៅពេលពោះទទេ ឬវាបង្កើនហានិភ័យនៃដំបៅក្រពះឡើយ។
ប្រសិនបើជាធម្មតាអ្នកមិនមានទម្លាប់ខាងលើទេ អ្នកគួរតែចាប់ផ្ដើមធ្វើការផ្លាស់ប្តូរវាភ្លាមៗដើម្បីថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារឱ្យបានប្រសើរជាងមុន។ ពេលខ្លះគ្រាន់តែសកម្មភាពតូចមួយចំនួនអាចធ្វើឱ្យមានភាពខុសប្លែកយ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)