មនុស្សកាន់តែឆ្លាត កាន់តែធ្វើពុតជាល្ងង់ក្នុងរឿងទាំង ៣ យ៉ាងនេះ ដើ​ម្បីការពារខ្លួនពួកគេ

ការដឹងពីរបៀបលេងសើចក្នុងស្ថានភាពទាំង ៣ នេះ នឹងជួយអ្នកឱ្យចៀសផុតពីគ្រោះមហន្តរាយជាច្រើន។ មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលព្យាយាមអួតបង្ហាញអ្នកដទៃក្នុងរឿងទាំងនេះ តែសម្រាប់មនុស្សឆ្លាតវិញ គេបែរជាចូលចិត្តធ្វើល្ងង់ទៅវិញ។

Cover Copy

១. ធ្វើល្ងង់ក្នុងរឿងលុយកាក់ ហិរញ្ញវត្ថុផ្ទាល់ខ្លួន

លុយកាក់ និង​ហិរញ្ញវត្ថុ​ គឺជា​បញ្ហា​រសើប​បំផុត​ដែល​មនុស្ស​ឆ្លាតនឹង​មិន​និយាយចេញក្រៅ ប្រាប់អ្នកដទៃឡើយ។ ចំណូល​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ មិន​ត្រូវ​យក​វា​ទៅប្រាប់យ​អ្នក​ណា​ឡើយ។ មានតែមនុស្សល្ងង់ទេ ដែលចូលចិត្តប្រកាសជាសាធារណៈថា ពួកគេរកបានប៉ុន្មានក្នុងមួយខែ។ មនុស្សប្រភេទនេះពិតជាចង់ឱ្យអ្នកដទៃសរសើរពួកគេ ប៉ុន្តែពួកគេមិនដឹងថា នេះនឹងធ្វើឱ្យពួកគេងាយមានបញ្ហានោះឡើយ។ ការរក្សាប្រាក់ចំណូលរបស់អ្នកជាសម្ងាត់ អាចជួយអ្នកបង្កើតសត្រូវតិចជាងមុន និងកាត់បន្ថយការច្រណែនពីអ្នកដទៃផងដែរ។

1

២. ធ្វើល្ងង់នៅចំពោះមុខមនុស្សអាក្រក់

មនុស្សឆ្លាតតែងតែដឹងថា អ្នកណាដែលពួកគេគួរនៅជិត និងអ្នកណាដែលពួកគេត្រូវណោឆ្ងាយ រក្សាគម្លាតចំពោះទំនាក់ទំនង។ នៅក្នុងបរិយាកាសការិយាល័យ ឬក្នុងសង្គម យើងជួបមនុស្សច្រើនប្រភេទ ខ្លះអាក្រក់ ខ្លះល្អ។ ប៉ុន្តែ​ចិត្ត​មនុស្ស​គឺ​ជា​របស់​ដែល​យើង​មិន​អាច​វាស់​បាន មនុស្ស​ខ្លះ​គិត​ថា​ល្អ ប៉ុន្តែ​វា​ប្រែ​ទៅ​ជា​អាក្រក់​បំផុត។ ចំណែកមនុស្ស​មួយ​ចំនួន​គិត​ថា​ខ្លួន​កំពុង​ធ្វើ​អំពើ​អាក្រក់ ប៉ុន្តែ​តាម​ពិត​គេ​កំពុង​ជួយអ្នកដទៃទៅវិញ។ ការព្យាបាលដ៏ឆ្លាតវៃ នឹងធ្វើឱ្យអ្នកមានសុវត្ថិភាពបំផុត។ ពេលខ្លះការធ្វើពុតជាល្ងង់ គឺជាវិធីដើម្បីរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងរឿងអាស្រូវដែលមិនចាំបាច់។

2

៣ . ធ្វើល្ងង់ចំពោះសមត្ថភាពខ្លួន

នៅកន្លែងធ្វើការ បន្ថែមពីលើអាកប្បកិរិយាការងារ គុណវុឌ្ឍិការងារក៏ជាផ្លូវសម្រាប់អ្នកមានមុខតំណែងល្អយ៉ាងឆាប់រហ័ស។ ព្យាយាមកែលម្អខ្លួនឯងជានិច្ច នោះអនាគតរបស់អ្នកនឹងមានស្ថិរភាព។ ប៉ុន្តែទោះបីជាអ្នកមានសមត្ថភាពក៏ដោយ ក៏អ្នកនៅតែត្រូវរស់នៅដោយបន្ទាបខ្លួន។ បរិយាកាសការងារនឹងពិបាកក្នុងការចៀសវាងការពិចារណាដែលមិនសមហេតុផល។ អ្នកគួរតែធ្វើល្ងង់ក្នុងស្ថានភាពបែបនេះ កុំអួត កុំសម្ញែង ទោះអ្នកល្អប៉ុនណា ពូកែយ៉ាងណា ក៏កុំអួតខ្លាំងពេក៕