កត់​ទុក​ទៅ! ក្រោយ​ទទួល​ទាន​អាហារ ៣០ នាទី ត្រូវ​លូក​ផ្លែ​ឈើ ៥ ​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម

ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ជួប​ប្រទះ ហើយ​អ្នក​ខ្លះ​ទៅ​កើត​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ពិត​ជា​សំខាន់​សម្រាប់​ដំណាក់​កាល​ដើម្បី​បញ្ចៀស​អ្នក ពី​ការ​វិវត្ត​ទៅ​រក​ជំងឺ​ដ៏​កាច​សាហាវ​ខាង​លើ។

ខាង​ក្រោម Knongsrok ណែនាំ​ផ្លែ​ឈើ ៥ ប្រភេទ ដែល​អ្នក​គួរ​ទម្លាប់​ទទួល​ទាន​វា ក្រោយ​ពេល​ហូប​អាហារ​ពេល​ថ្ងៃ ឬ​ពេល​ល្ងាច​រួច ក្រោយ ៣០ នាទី ព្រោះ​វា​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖

៥) ផ្លែ​ស្រ្តបឺរី

1

ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វា​ផ្តល់​ប្រយោជន៍​សម្រាប់​ការ​គ្រប់គ្រង​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការពារ​ភាព​តានតឹង Stress។ ការ​សិក្សា​បង្ហាញ​ថា ភាព​តានតឹង​ក៏​ជា​ដើមចម​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដែរ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​នេះ គឺ​ល្អ​បំផុត។

៤) ក្រូច​ថ្លុង

2

មាន​ជាត​ទឹក ៩១ ភាគរយ ហើយ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​រលាយ​បាន។ ក្រូច​ថ្លុង​ក៏​មាន​ផ្ទុក​សារធាតុ Naringenin ដែល​ជា​សមាសធាតុ​ជូរចត់​បែប​ធម្មជាតិ បង្កើន​ភាព​ប្រែប្រួល​នៃ​រាងកាយ​ទៅ​នឹង​អាំងស៊ុយលីន។ ដូច្នេះ​គ្រាន់​តែ​ទម្លាប់​ទទួល​ទាន​ក្រូច​ថ្លុង​កន្លះ​ផ្លែ/ថ្ងៃ ក៏​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ដែរ។

៣) ផ្លែ​ប៉ោម

Bien Chung Benh Tieu Duong Tuyp 2 Cai Chet Khong Duoc Bao Truoc

ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​វីតាមីន C ជាតិ​សរសៃ​ទាប និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ វា​ក៏​មាន​សារជាតិ​ Pectin ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​កាត់​បន្ថយ​តម្រូវ​ការ​អាំងស៊ុយលីន ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ប្រមាណ ៣៥ ភាគរយ។

២) ផ្លែ​ត្របែក

3

ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល ជា​ហេតុ​នាំ​ឲ្យ​បញ្ចៀស​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃ​បេះដូង និង​ទឹក​នោម​ផ្អែម។ វា​ក៏​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​ដល់​ទៅ ៤ ដង ហើយ​បរិមាណ​ជាតិ​សរសៃ ដែល​មាន ៦ ក្រាម​ក្នុង​ផ្លែ​ត្របែក ១០០ ក្រាម​នោះ ដើរ​តួ​ចូល​ទៅ​កាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។

១) ផ្លែ​ល្ហុង

សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ពី​នេះ​វា​ក៏​មាន​វីតាមីន C, A និង​សារធាតុ​រ៉ែ​មួយ​ចំនួន ផ្តល់​សារធាតុ​ចិញ្ចឹម​ល្អ​មក​កាន់​រាងកាយ ការពារ​ទាំង​ការ​កើត​ជំងឺ​សរសៃឈាម បេះដូង និង​ទឹក​នោម​ផ្អែម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក