សួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ហើយប្រសិនអ្នកឃើញសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមកលើតំបន់ឬផ្នែកច្រមុះ នោះវាកំពុងបង្ហាញថា សួតរបស់អ្នកមានបញ្ហាហើយ៖
៣) ច្រមុះឡើងក្រហម បែកញើស
ប្រសិនអ្នកតែងតែបើកញើសនៅតំបន់ច្រមុះ ដោយមិនដឹងមូលហេតុ ជាពិសេសពេលមិនធ្វើសកម្មភាពអ្វី ដែលប្រើកម្លាំងខ្លាំងផង នោះវាអាចជាបញ្ហា។ មួយផ្សេងទៀតដូចគ្នានឹងច្រមុះឡើងក្រហម បើមិនមែនកើតឡើងដោយសារមុន ឬជំងឺផ្តាសាយ នោះក៏ជាបញ្ហាត្រូវប្រយ័ត្នដូចគ្នា។
នេះវាអាចបង្ហាញពីតម្រុយមិនល្អ នៃផ្នែកសួត ដោយសារពេលណាការដកដង្ហើមរបស់អ្នកដំណើរការទៅមិនបានល្អ នោះរាងកាយនឹងងាយប្រែមកជាពណ៌ក្រហមខុសពីធម្មតា។ អ្នកត្រូវតែឆ្លៀតពេលទៅពេទ្យ ដើម្បីពិគ្រោះយោបល់ ប្រសិនជួបបញ្ហានេះញឹកញាប់ ដោយគ្មានមូលហេតុ។
២) ច្រមុះស្ងួត
ប្រសិនច្រមុះ រន្ធច្រមុះឡើងស្ងួត នោះបង្ហាញរាងកាយក្តៅចេញពខាងក្នុង ជាពិសេសពេលយើងខ្វះជាតិទឹក ក៏ងាយនឹងស្ងួតផ្នែកទាំងនោះដែរ។ លើសពីនេះវាក៏មានការជាប់ពាក់ព័ន្ធនឹងបញ្ហាសួត ទើបបណ្តាលឲ្យច្រមុះស្ងួតកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
១) លែងដឹងក្លិន
ប្រសិនអារម្មណ៍របស់អ្នកប្រាប់មកថា អ្នកលែងដឹងក្លិនសំខាន់ៗមួយចំនួន មិនថាតែការធុំក្លិនរបស់ជុំវិញខ្លួន ឬអាហារ ច្រមុះហិតអ្វីក៏មិនដឹងក្លិនដូចមុន ទាំងដែលមិនមានជំងឺផ្តសាយអ្វីផងនោះ វាក៏អាចមកពីបញ្ហាសួតផងដែរ ព្រោះមុខងារនៃការហិតក្លិន វាមានការផ្សារភ្ជាប់ទៅនឹងសួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក