នៅពេលពោះទទេ មិនទាន់មានអ្វីចូលពោះសោះ ឬអ្នកកំពុងឃ្លានខ្លាំង សុំកុំលូកទទួលទានអាហារទាំង ៥ ខាងក្រោមនេះឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ក្រពះ យូរទៅខូចក្រពះដោយមិនដឹងខ្លួន៖
៥) ដំឡូងជ្វា
ជាអាហារអ្នកសម្រកទម្ងន់ មិនដែលមើលរំលង ប៉ុន្តែការទទួលទានដំឡូងជ្វាពេលពោះនៅទទេ នឹងនាំឲ្យខូចក្រពះទៅវិញទេ។ ក៏ដោយសារដំឡូងនោះ មានសារធាតុជំរុញអង់ស៊ីមច្រើន នាំឲ្យមិនស្រួល និងមានអារម្មណ៍ក្រហាយទ្រូង។
៤) អាហារហឹរ
ការទទួលទានអាហារហឹរនៅពេលពោះទទេ គឺគ្រោះថ្នាក់ខ្លាំងណាស់ យូរទៅវាអាចនាំឲ្យរលាកក្រពះ ដំបៅក្រពះធ្ងន់ធ្ងរ ពិបាកមើលជា។ ដូច្នេះយកល្អ ជាពិសេសអាហារពេលព្រឹក កុំទទួលទានអាហារហឹរឲ្យសោះ។
៣) ផលិតផលទឹកដោះគោ
ទឹកដោះគោ ទឹកសណ្តែក មានប្រូតេអ៊ីនច្រើន សម្បូរទៅដោយវីតាមីន ប៉ុន្តែបើអ្នកទទួលទានវាប្រឆាំងនឹងភាពកំពុងឃ្លានខ្លាំង នោះលទ្ធផលបានមកវិញ គឺផ្ទុយ។
ដោយសារទឹកដោះគោមានប្រូតេអ៊ីនច្រើន ពេលចូលក្នុងខ្លួនវានឹងបម្លែងទៅជាថាមពលកម្តៅ ហើយងាយធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ជួនកាលអាចបណ្តាលឲ្យហើមពោះ និងរាគក៏មាន។
២) ការផឹកស្រា
ស្រាពេលពោះនៅទទេ ប្រសិនអ្នកទម្លាប់លើកវាដាច់ លើកវាដោយមិនគិត នោះងាយនឹងឈឺក្រពះ ហើយប្រឈមជំងឺជាច្រើនទៀត។ ពេលឃ្លាន ជាតិស្ករក្នុងឈាមធ្លាក់ចុះ ហើយភេសជ្ជៈមានជាតិអាកុល ងាយនឹងធ្វើឲ្យវិលមុខ បែកញើស ជួនខ្លះបើជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំងពេក បណ្តាលឲ្យអ្នកសន្លប់មួយរំពេចក៏មានដែរ។
១) តែក្តៅ
បើទោះបីជាតែមានប្រយោជន៍ច្រើនដល់សុខភាព តែការផឹកតែនៅពេលពោះទទេ វាជារឿងមិនល្អទៅវិញ។ វាកាត់បន្ថយមុខងាររំលាយអាហាររបស់ក្រពះ ងាយនឹងនាំឲ្យអ្នកវិលមុខ ឈឺក្បាល អស់កម្លាំងបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក