ក្នុងមួយជីវិតនេះ រាល់ថ្ងៃអ្នកនឹងបានជួបមនុស្សរាប់មិនអស់។ នៅពេលអ្នកជួបការលំបាក ឬបញ្ហា ពួកគេនឹងឈរមើល ចាំតែតិទៀន ស្ដីបន្ទោស សើចចំអកដាក់អ្នក ឬចាំតែគាប់បញ្ជាអ្នកតែប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់មនុស្សស ៣ ប្រភេទនេះ ឱ្យតែអ្នកហ៊ានឈានជើងចេញពីពួកគេ ជីវិតអ្នកនឹងរឹតតែបានប្រសើរជាងមុន កុំស្ដាយមនុស្សទាំងនេះអី។
១. មនុស្សចែកចាយថាមពលអវិជ្ជមាន
នៅក្នុងជីវិតពិត យើងនឹងជួបមនុស្សជាច្រើនដែលបញ្ចេញថាមពលអវិជ្ជមាន។ ពួកគេតែងតែត្អូញត្អែរអំពីជីវិត និងភាពអយុត្តិធម៌ចំពោះពួកគេ។ ពួកគេមិនដែលគិតពីអ្វីដែលខ្លួនបានបង្កឡើងឡើយ ដោយគិតថា ខ្លួនជាមនុស្សគ្មានសំណាង ទេវតាមិននៅខាងពួកគេ។
ពួកគេតែងតែចង់ឱ្យពិភពលោកវិលជុំវិញពួកគេ។ នៅពេលជួបមនុស្សអវិជ្ជមានប្រភេទនេះ អ្នកត្រូវតែបែកគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដឹងពីរបៀបការពារការបាត់បង់ទាន់ពេលវេលា។ ជាទូទៅ ពេលវេលា និងថាមពលរបស់មនុស្សមានកម្រិត។ យើងគួរប្រើរបស់មានតម្លៃទាំងនេះសម្រាប់មនុស្ស និងរបស់ដែលសក្ដិសមបំផុត។
២. មនុស្សដែលចូលចិត្តតែចង្អុលអ្នកដទៃ
ក្នុងជីវិតនេះ អ្នកនឹងជួបមនុស្សប្រភេទនេះរាប់មិនអស់នោះឡើយ។ នៅពេលអ្នកជួបការលំបាក ឬបញ្ហា ពួកគេនឹងឈរ ហើយចង្អុលដៃចាំតែបញ្ជា គេតាំងខ្លួនគេជាមនុស្សខ្លាំងពូកែ និងឆ្លាតជាងអ្នក។ មានមនុស្សដែលតែងតែគិតថាខ្លួនល្អ ដូច្នេះវាជារឿងធម្មតាសម្រាប់អ្នកដទៃដែលត្រូវស្តាប់ពួកគេ។
មនុស្សប្រភេទនេះ មិនត្រឹមតែមិនជួយឱ្យអារម្មណ៍របស់អ្នកមានភាពវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកកាន់តែអាក្រក់ថែមទៀតផង។ ការអត់ធ្មត់ និងការសម្របសម្រួលនឹងមិនអាចជួយអ្នកដោះស្រាយបញ្ហាបានទេ។ នៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ។
៣. មនុស្សដែលចេះតែទាមទារ
តាមពិតមនុស្សចេះតែទាមទារមិនចេះដឹងគុណ និងផ្ដល់ឱ្យនោះឡើយ។ ពួកគេតែងតែធ្វើដូចអ្នករាល់គ្នាជំពាក់គេ ដូច្នេះ គេចេះត្រឹមតែសុំ និងទាមទារ។ សេចក្តីសប្បុរស គឺជាវត្ថុដ៏អស្ចារ្យបំផុតនៅក្នុងជីវិតនេះ ប៉ុន្តែសូមឱ្យសេចក្តីសប្បុរសត្រូវបានផ្តល់ដល់មនុស្សត្រឹមត្រូវ។
ក្នុងគ្រប់ទំនាក់ទំនង មនុស្សម្នាក់ៗត្រូវរក្សាព្រំដែនរៀងខ្លួន។ ក្នុងនាមជាមនុស្សត្រូវមានចំណុចបាតមួយ ចិត្តសប្បុរសត្រូវតែចេញពីចិត្តពិតប្រាកដ។ មនុស្សដែលរស់នៅដោយមិនដឹងពីរបៀបផ្តល់ឱ្យ រស់នៅដោយគ្មានភាពកតញ្ញូ ប្រៀបដូចជាបិសាចជញ្ជក់ឈាម។ ពួកគេគ្រាន់តែដឹងពីរបៀបរារាំងសេចក្តីសប្បុរសរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែថែមទាំងបំផ្លាញជំនឿរបស់អ្នកទៀតផង៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok