បើចេះដោះស្រាយចំពោះបញ្ហាទាំងនេះ អ្នកនឹងអាចរើខ្លួនបានទាន់ពេល។ ដូច្នេះហើយ អ្នកគួរតែគិតគូរឱ្យបានល្អសារឡើងវិញ ចំពោះទម្លាប់អាក្រក់ទាំង ៤ យ៉ាងនេះ។
១. ចំណាយនៅកន្លែងខុស
ក្នុងមួយជីវិតនេះ អ្នកមិនគួរគិតចង់បានលុយធំ ហើយមិនអើពើនឹងលុយតូចៗនោះទេ។ ប្រសិនបើអ្នកមិនសន្សំទៀងទាត់ និងមិនដឹងពីរបៀបវិនិយោគ នោះអ្នកនឹងមិនអាចរួចផុតពីភាពក្រីក្របានទេ។ ដូច្នេះត្រូវប្រយ័ត្នខ្ពស់ក្នុងការចាយលុយ។ ការប្រុងប្រយ័ត្ននេះមិនមែននិយាយអំពីការរស់នៅដែលមានប្រាក់តិចនោះទេ ប៉ុន្តែត្រូវដឹងពីរបៀបចំណាយលុយនៅកន្លែងដែលត្រឹមត្រូវ។
២. ស្វែងរកហេតុផល ដាក់កម្រិតខ្លួនឯង
ពេលជួបការលំបាក ឬបរាជ័យក្នុងជីវិត មនុស្សជាច្រើនតែងតែផ្តល់យោបល់ថា មនុស្សជោគជ័យគឺឆ្លាត ចំណែកពួកគេដែលបរាជ័យ ជាមនុស្សល្ងង់ គ្មានសំណាង។ មនុស្សជាច្រើនតែងតែបដិសេធនូវចំណុចខ្សោយរបស់ខ្លួន ហើយបន្ទាប់មកព្យាយាមបន្ទោសរឿងផ្សេង។ ប៉ុន្តែក្នុងជីវិត បើអ្នកធ្វើខុសដោយមិនដឹងពីវិធីកែប្រែកំហុសនោះអ្នកនឹងបរាជ័យមួយជីវិត។
៣. មិនចេះអត់ធ្មត់
ការពិតគឺថា រហូតដល់ទៅ 80% នៃការបរាជ័យក្នុងជីវិតនេះ គឺបានមកពីការបោះបង់ពាក់កណ្តាលផ្លូវ។ មនុស្សជាច្រើនរំភើបនឹងធ្វើវានៅពេលដំបូង ប៉ុន្តែបន្ទាប់ពីពាក់កណ្តាលនៃការងារ ពួកគេធុញទ្រាន់ ហើយក៏បោះបង់វាចោល។
មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតផែនការមហិច្ឆតា បន្ទាប់មកបោះបង់ភ្លាមៗនៅពេលដែលពួកគេមានអារម្មណ៍បាក់ទឹកចិត្ត។ ប៉ុន្តែរបៀបរស់នៅប្រកបដោយប្រសិទ្ធភាព និងផលិតភាពមិនអនុញ្ញាតឱ្យមានការពេញចិត្តបណ្តោះអាសន្ន ឬខ្វះការយល់ដឹងអំពីផែនការរយៈពេលវែង។ ប្រសិនបើអ្នកធ្លាប់ព្យាយាមហើយនៅតែបរាជ័យ សូមមើលថា តើអ្នកមានភាពអត់ធ្មត់ក្នុងដំណើរការដែរឬទេ?
៤. ធ្វើការតែម្នាក់ឯង
មនុស្សដោយធម្មជាតិងាយនឹងទទួលបានជោគជ័យ នៅពេលពួកគេធ្វើការជាក្រុម។ យើងមិនមែនកើតមកដើម្បីធ្វើអ្វីតែម្នាក់ឯងនោះទេ។ ភាពឯកោ គឺការបរាជ័យនៅកន្លែងធ្វើការ។
នៅពេលធ្វើការជាក្រុម អ្នកនឹងត្រូវបានបំផុសគំនិតឱ្យធ្វើការ គាំទ្រអ្នក និងធ្វើឱ្យការងារកាន់តែងាយស្រួល។ ប៉ុន្តែក្រៅពីនេះ អ្នកក៏ត្រូវជ្រើសរើសក្រុមដោយប្រុងប្រយ័ត្នសម្រាប់អ្នក ដើម្បីធ្វើការជាមួយ និងគាំទ្រគ្នាទៅវិញទៅមក៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok