បើអ្នកចេះចាត់ចែងការចំណាយ ចាយវាយឱ្យបានត្រឹមត្រូវ ធានាថា អ្នកនឹងអាចសល់លុយកាក់ មិនបាច់ដេកភ័យដាច់យ៉ៃរាល់ខែនោះឡើយ។ យ៉ាងណាមិញ បើអ្នកចេះគន្លឹះទាំងប៉ុន្មានចំណុចនេះ វានឹងជួយអ្នកបង្កើនទ្រព្យបានកាន់តែច្រើន។
១. រៀបចំផែនការនៃការចំណាយ
ជំហានដំបូងក្នុងការសន្សំ គឺបង្កើតថវិកាចំណា្យបានលម្អិត។ ការកំណត់ថវិកា នឹងជួយអ្នកក្នុងការចំណាយទៅតាមផែនការ និងក្នុងដែនកំណត់ដែលបានកំណត់ ចៀសវាងការចំណាយលើសដែលនាំទៅដល់ការខ្វះខាត ឈានដល់ការខ្ចីលុយគេចាយ។ នៅពេលអ្នកបង្កើតថវិកាចំណាយ អ្នកនឹងប្រើប្រាស់លុយរបស់អ្នកដោយប្រាជ្ញា។
២. តាមដានចំណូល និងចំណាយ
បន្ទាប់ពីអ្នកបានកំណត់ថវិកាហើយ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើ គឺព្យាយាមចំណាយទៅតាមផែនការរបស់អ្នក ហើយតាមដានការចំណាយនោះជាប្រចាំ កុំព្រងើយកន្តើយសូម្បីតែបរិមាណតិចតួចក៏ដោយ។
៣. រៀបចំផែនការមុនពេលទិញទំនិញ
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការសន្សំប្រាក់លើការចំណាយផ្ទាល់ខ្លួន គឺធ្វើបញ្ជីមុខទំនិញដែលអ្នកត្រូវការទិញមុនពេលទៅទិញទំនិញ។ វានឹងជួយសន្សំសំចៃពេលវេលារបស់អ្នកក្នុងការទិញទំនិញ និងកំណត់ការចំណាយដែលមិនអាចគ្រប់គ្រងបាន។
៤. កំណត់ការបរិភោគក្រៅ
ការរៀបចំពិធីជប់លៀង ការចូលរួម ឬទទួលទានអាហារក្រៅផ្ទះជាប្រចាំ គឺជាមូលហេតុចម្បងនៃការខ្ជះខ្ជាយលុយបំផុត។ ចូលទៅក្នុងទម្លាប់នៃការចំណាយប្រាក់លើអាហារឱ្យបានត្រឹមត្រូវ ដោយការធ្វើម្ហូបញុំានៅផ្ទះដោយខ្លួនឯង។
៥. កំណត់ការខ្ចីប្រាក់
ការខ្ចីប្រាក់នឹងជួយអ្នកឱ្យយកឈ្នះលើការលំបាកបណ្ដោះអាសន្ន ប៉ុន្តែវាក៏ជាហេតុផលដែលនាំឱ្យអ្នកស្ថិតនៅក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុ ប្រសិនបើជាអកុសលមិនអាចសងទាន់ពេលវេលា វានឹងក្លាយជាបញ្ហាកាន់តែវែងឆ្ងាយ។ ដូច្នេះ អ្នកគួរកំណត់ការខ្ចីប្រាក់ឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកត្រូវបានបង្ខំឱ្យខ្ចីប្រាក់ អ្នកត្រូវរៀបចំផែនការសងបំណុលឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
៦. កុំទិញទំនិញផ្សព្វផ្សាយ
មុនពេលទិញទំនិញ អ្នកត្រូវពិចារណាថាតើការផ្សព្វផ្សាយពិតជាចាំបាច់ឬអត់។ ថ្វីដ្បិតតែតម្លៃរបស់របរមិនថ្លៃក៏ដោយ តែបើមិនប្រើទេ វាអាចចាត់ទុកថាជារបស់គ្មានប្រយោជន៍ ដូច្នេះហើយ ចំពោះទំនិញណាដែលមិនចាំបាច់ ដាច់ខាតកុំទិញឱ្យសោះ៕